ព័ត៌មានទាន់ហេតុការណ៍៖

សម រង្ស៊ី សន្យាកាត់ខេត្តខ្មែរចំនួន៤ឱ្យក្រុមម៉ុងតាញ៉ាវៀតណាមបើសិនជាបក្សប្រឆាំងឈ្នះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ បញ្ជីសំណុំរឿងក្បត់ជាតិរបស់ សម រង្ស៊ី និងគូកនមិនទាន់បិទបញ្ចប់នៅ ឡើយទេ ក្រោយពីមានការបែកធ្លាយឯក សារនិងវីដេអូនៃកិច្ចព្រមព្រៀងរវាងសម រង្ស៊ី នឹងកុក ស មេដឹកនាំជនជាតិភាគតិច វៀតណាមម៉ុងតាញ៉ា ដែលបានធ្វើឡើង នៅអំឡុងឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែទើប នឹងបែកធ្លាយនៅថ្ងៃនេះតាមបណ្តាញ ទំនាក់ទំនងសង្គម។

នៅក្នុងកិច្ចព្រមព្រៀងរវាងសម រង្ស៊ី នឹង កុក ស នោះលើកឡើងថាជនជាតិដើម ភាគតិចវៀតណាមម៉ុងតាញ៉ាមានសិទ្ធិស្វ័យ ភាពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា។ តាមរយៈសិទ្ធិនេះពួកគេត្រូវបាន អនុញ្ញាតឱ្យបន្តអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គម វប្បធម៌របស់ពួកគេដោយសេរី។ នៅក្នុង វីដេអូ សម រង្ស៊ី បាននិយាយថា ពេលគណ បក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាលខ្លួននឹង កាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះឱ្យក្រុមវៀតណាមម៉ុងតាញ៉ា ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមាន សិទ្ធិពេញលេញអាចរស់នៅនិងមានសិទ្ធិ ដូចប្រជាជនកម្ពុជាដែរ។

ពីមុនប្រជាពលរដ្ឋខ្មែរដឹងថា សម រង្ស៊ី បានក្បត់ជាតិខ្លួន លក់ជាតិ និងឱនក្បាល បម្រើចៅហ្វាយនាយបរទេសជាមួយក្រុម បស្ទិមប្រទេសមួយចំនួន។ ប៉ុន្តែឯកសារ ដែលបានបែកធ្លាយនៅពេលនេះគឺបង្ហាញ ថាសម រង្ស៊ី ដែលតែងតែប្រើវោហារសាស្រ្ត ស្អប់ខ្ពើមជនជាតិវៀតណាមវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជា ជនកម្ពុជាថាជាអាយ៉ងរបស់វៀតណាម ទីបំផុតទៅ សម រង្ស៊ី បាននិងកំពុងតែដើរ ជាន់ដានចំពោះ អ្វីដែលខ្លួនបានសាបព្រោះ និងលាបពណ៌ឱ្យគេ។ តើអ្វីដែលសម រង្ស៊ី បានព្រមព្រៀងជាមួយក្រុមវៀតណាមម៉ុង តាញ៉ាដោយស្ងាត់ៗនេះបានសួរយោបល់ ប្រជាជនកម្ពុជាដែរឬទេ? តើ សម រង្ស៊ី ជា នរណាបានជាសន្យាកាត់ដីឱ្យទៅជន បរទេស និងផ្តល់សិទ្ធិដល់ជនបរទេសមក រស់នៅកម្ពុជា និងមានសិទ្ធិចាត់ចែងលើដី ធ្លីខ្មែរដូចប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ ប្រទេសដែរ?

កម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលនៅក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅគណបក្សប្រជាជន កម្ពុជាដែលបានដឹកនាំវាយផ្តួលរំលំរបប ខ្មែរក្រហម និងដឹកនាំការកសាងប្រទេសពី បាតដៃទទេរហូតមានការអភិវឌ្ឍសព្វបែប យ៉ាងបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ ភាគច្រើនដឹកនាំប្រទេសកម្ពុជាបន្តទៀត។ ប្រសិនបើគណបក្សសង្គ្រោះជាតិដែល មានសម រង្ស៊ី ជាប្រធានគណបក្សនៅ ​ ពេលនោះឈ្នះការបោះឆ្នោតដូចអ្វីដែល ខ្លួន និងចៅហ្វាយនាយបរទេសរបស់ខ្លួន ប៉ុនប៉ង និងប្រាថ្នាចង់បាននោះទំនងរហូត មកទល់ពេលនេះខេត្តទាំង៤របស់ខ្មែរ ដែល ពោរពេញទៅដោយធនធានធម្មជាតិ និង មានសក្តានុពលខ្ពស់ត្រូវស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមវៀតណាមម៉ុងតាញ៉ា បាត់ទៅហើយ។

នេះក៏ជាភ័ព្វសំណាងរបស់ប្រទេសនិង ប្រជាជនកម្ពុជាដែរដែលបានដឹងនូវផែន ការដ៏ខ្មៅកខ្វក់នៃក្រុមអ្នកនយោបាយបក្ស ប្រឆាំងក្រោមការជួយជ្រោមជ្រែងពីចៅ ហ្វាយនាយបរទេសរបស់ពួកគេបានរៀប ចំផែនការបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជា។ នេះគឺជាការប៉ុនប៉ងរបស់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយដែលចង់ឡើងដឹកនាំ ប្រទេសកម្ពុជាតាមរយៈគំរូនៃបដិវត្តន៍ ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ដោយមិនឆ្លងកាត់ដំណើរការប្រជាធិប តេយ្យការបោះឆ្នោត។ បើសិនជាផែនការ បដិវត្តន៍ពណ៌ឡើងកាន់អំណាចតាមបែប មិនប្រជាធិបតេយ្យសម្រេចនៅអំឡុងឆ្នាំ ២០១៣ និង២០១៤ ម៉្លេះ ខេត្តខ្មែរ៤ រួម ​ ទាំងប្រជាជននៅក្នុងតំបន់នោះនឹងត្រូវកាត់ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមវៀត ណាមម៉ុងតាញ៉ាបាត់ទៅហើយ។ ហេតុ ដូច្នេះហើយវាពិតជាត្រឹមត្រូវ ដែលរាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជាចាត់វិធានការ ច្បាប់ប្រឆាំងនឹងបដិវត្តន៍ពណ៌ខុសច្បាប់ ព្រមទាំងចាប់មេខ្លោងបដិវត្តន៍ពណ៌ខ្លះដាក់ ពន្ធនាគារ និងខ្លះទៀតបានរត់គេចខ្លួនទៅ ស្នាក់នៅយ៉ាងវេទនានៅក្រៅប្រទេស។

ជាតិ និងប្រជាជនកម្ពុជាកាន់តែមាន ភ័ព្វសំណាងខ្លាំងថែមទៀត ដែលតុលាការ កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចេញ សេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះ ជាតិចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោយពីបានរកឃើញថា បក្ស នេះបានរំលោភលើច្បាប់ស្តីពីគណបក្ស នយោបាយដែលចែងថាគណបក្សនយោ បាយមិនអាចទទួលយកការបង្គាប់បញ្ជា ណាមួយពីគណបក្ស ឬរដ្ឋាភិបាលបរទេស ណាមួយឡើយ។ ដូច្នេះកម្ពុជាបាននិងកំពុង ដើរលើផ្លូវត្រូវក្នុងការសម្រេចរំលាយគណ បក្សក្បត់ជាតិ ដើម្បីរក្សានូវភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍដែលប្រទេស កម្ពុជាបាននិងកំពុងមាននេះ។ ប្រសិនបើ មិនរំលាយទាន់ពេលវេលាទេ ផែនការ ទុច្ចរិតទាំងប៉ុន្មានអាចនឹងត្រូវអនុវត្តដើម្បី ឡើងគ្រប់គ្រងអំណាចជាពិសេសសេណា រីយោដែលពួកគេត្រៀមធ្វើផ្តាច់ព្រ័ត្រនៅ អំឡុងនៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែផែនការនេះត្រូវបានកម្ទេច ចោលទាន់ពេលវេលា។

ទង្វើក្បត់ជាតិនៃក្រុមអ្នកនយោបាយ បក្សប្រឆាំងចេញមួយហើយមួយទៀតនេះពិតជាមិនអាចអត់ឱនឱ្យបានឡើយ ជា ពិសេសទណ្ឌិត សម រង្ស៊ី ព្រោះអ្វីដែល សម រង្ស៊ី បាននិងកំពុងធ្វើកំពុងតែនាំនាវា កម្ពុជាឆ្ពោះទៅរកភាពអន្តរាយ។ ការសន្យា កាត់ខេត្តខ្មែរ៤ឱ្យទៅក្រុមវៀតណាមម៉ុង តាញ៉ា និងផ្តល់សិទ្ធិដល់ក្រុមនេះមានស្វ័យ ភាព និងសិទ្ធិពេញលេញនៅលើទឹកដី កម្ពុជា ក្រោយគណបក្សសង្គ្រោះជាតិឈ្នះ ការឆ្នោត គឺជាផែនការមិនធម្មតាដែលទង្វើ នេះជាទង្វើក្បត់ជាតិយ៉ាងពិតប្រាកដ ហើយ សមត្ថកិច្ចគួរចាត់វិធានការផ្លូវច្បាប់ប្រឆាំង នឹងក្រុមជនក្បត់ជាតិទាំងនេះ។ ដោយសារ តែក្រុមអ្នកនយោបាយប្រឆាំងមិនដឹងទិស តំបន់ដូច្នេះហើយទើបពួកគេរួមគ្នាប្រព្រឹត្ត ទង្វើក្បត់ជាតិទៀតដើម្បីប៉ុនប៉ងឡើងដឹកនាំ ប្រទេសកម្ពុជាតាមមហិច្ឆតាដ៏ឆ្កួតលេលា របស់ពួកគេ។

នៅពេលដែលមានក្រុមជនក្បត់ជាតិ ព្យាយាមបំផ្លាញប្រទេសកម្ពុជាដោយមិន ញញើតដៃយ៉ាងដូច្នេះហើយបានជាមនុស្ស ទូទៅមើលឃើញកាន់តែច្បាស់ថែមទៀត នូវភាពចាំបាច់នៃវត្តមានរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលបានដើរ តួនាទីក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជា ជនពីកណ្តាប់ដៃនៃក្រុមខ្មែរក្រហម ប៉ុល ពត និងនាំមកនូវសុខសន្តិភាព សេរីភាព ការអភិវឌ្ឍដល់ប្រជាជន ការពារប្រឆាំង ដាច់ខាតនូវការជ្រៀតជ្រែករបស់បរទេស មកក្នុងអធិបតេយ្យភាពជាតិ និងបូរណ ភាពទឹកដីកម្ពុជា។ សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថា គ្មានគណបក្សណាមួយ ដែលអាចជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ និង គ្មានគណបក្សណាមួយក្រៅ តែពីគណ បក្ស និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជន កម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការការពារប្រជាជន ការពារ និងថែរក្សា សុខសន្តិភាព ការពារជាតិ និងសេចក្តីសុខ ទុក្ខរបស់ប្រជាជនបានឡើយ៕ ចៅចាក់ស្មុក


ចែករំលែក៖