ខេត្តតាកែវ ៖ រឿងអាស្រូវរបស់លោកអភិបាលស្រុកសំរោងដែលទើបផ្លាស់មក កាន់តំណែងថ្មីៗកំពុងរងការរិះគន់ពីសំណាក់ក្រុមអ្នករកស៊ីដឹកអាចម៍ដី និងគ្រឿងចក្រ ព្រោះបានប្រើមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះឃាត់សកម្មភាពធ្វើអាជីវកម្មក្នុងមូលដ្ឋាន ខ្លួនគ្រប់គ្រងដោយតម្រូវឲ្យយកប្រាក់មកបង់ចាប់ពី៥០ម៉ឺនរៀលដល់២លានរៀល។
ក្រុមប្រជាពលដ្ឋដែលមានមុខរបរដឹក អាចម៍ដីបាននិយាយថា លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលទើបចូលកាន់ តំណែងថ្មីកន្លងមកនេះបានប្រើមន្ត្រីក្រោម ឱវាទចុះតាមឃុំទាំង១១ ក្នុងស្រុកសំរោង ឃាត់ក្រុមហ៊ុនរកស៊ីជីកយកអាចម៍ដី និង ធ្វើអាជីវកម្មរណ្តៅដីទាំងអស់តម្រូវឲ្យបង់ លុយតាមកំណត់។
មន្ត្រីការិយាល័យរ៉ែ និងថាមពលស្រុក សំរោងនិយាយថា លោកអភិបាលស្រុក ពិតជាបានបញ្ជាមន្ត្រីជំនាញចុះឃាត់រថយន្ត និងគ្រឿងចក្រគ្រប់កន្លែងតាមក្រុមហ៊ុនធ្វើ អាជីកម្មជីកយកអាចម៍លក់មែន។
ប្រភពបន្តថា លោកអភិបាលស្រុកបញ្ជា ឲ្យចាប់គ្រឿងចក្រនេះ គឺតម្រូវឲ្យម្ចាស់ អាជីវកម្មបង់លុយពី៥០ម៉ឺនរៀលទៅ២ លានរៀន។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលឡើងកាន់តំណែងសើមៗនេះបាន ប្រាប់ក្រុមអ្នកកាសែតថា តាមពិតករណី ឃាត់រថយន្ត និងគ្រឿងចក្រក្រុមហ៊ុនដឹក ដីគឺលោកធ្វើទៅតាមការបញ្ជាផ្ទាល់ពីអភិ បាលខេត្តតាកែវតែម្តង។ ចំពោះលុយដែល ប្រមូលបានទុកសាងសមទ្ធិផលនានាក្នុង មូលដ្ឋាន។
តាមមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តតាកែវ និយាយថា សកម្មភាពរបស់លោក សូ វាត ប្រធានការិយាល័យរ៉ែ និងថាមពលស្រុក សំរោងខាងមន្ទីរមិនពាក់ព័ន្ធ និងមិនដឹង មិនឮទេ។ ដូច្នេះលោក សូ វាត ត្រូវទទួល ខុសត្រូវតាមផ្លូវច្បាប់។
ប្រភពបញ្ជាក់ថា តាមរយ:សកម្មភាព និងទង្វើរបស់ប្រធានការិយាល័យរ៉ែរូបនេះគឺ ខុសច្បាប់ហើយ ប្រសិនរឿងអាស្រូវនេះផ្ទុះ ឡើងធំខាងមន្ទីរជំនាញមិនទទួលខុសត្រូវ ទេ ព្រោះខាងខេត្តបានរៀបចំគណ:កម្មការ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហានេះ រួចហើយ។
ពាក់ព័ន្ធនឹងរឿងអាស្រូវខាលើនេះមន្ត្រី ពាក់ព័ន្ធបានឆ្លើយយករួចខ្លួនរៀងៗខ្លួន ដោយមន្ត្រីការិយាល័យឆ្លើយថា ធ្វើតាម បញ្ជារបស់លោកអភិបាលស្រុក។ រីឯអភិ បាលស្រុកនិយាយថា ធ្វើតាមបទបញ្ជា អភិបាលខេត្ត។
ដោយឡែកខាងមន្ទីររ៉ែ និងថាមពល វិញអះអាងថា រឿងអាស្រូវឃាត់រថយន្តដឹក អាចម៍ដី និងគ្រឿចក្រយកលុយនោះគឺ សក់អ្នកណាក្បាលអ្នកហ្នឹងព្រោះខាងមន្ទីរ មិនមានការពាក់ព័ន្ធទេ៕ ហេង នរិន្ទ្រ