ព័ត៌មានទាន់ហេតុការណ៍៖

ធុំក្លិនស្អុយចេញពីមន្រ្ដីគយចល័តនៅខេត្តសៀមរាប រឿងប្រព្រឹត្តអំពើពុយរលួយបំបាត់ចំណូលរដ្នអស់ពាក់កណ្ដាល

ចែករំលែក៖

ខេត្តសៀមរាប៖ ​ទំនិញកិចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចេញពីប្រទេសថៃ មកផ្គត់ផ្គង់ក្នុងខេត្តសៀមរាបជា រៀងរាល់ថ្ងៃ ត្រូវបានបែកធ្លាយនូវអំពើពុករលួយដោយសារមន្ដ្រីគយ កាត់ពន្ធតែពាក់កណ្ដាល​និង ពាក់កណ្ដាលទៀត បង់ចូលហ៊ោប៉ៅ ធ្វើឲ្យបាត់បង់ចំណូលរដ្ន រហូតដល់៥០ភាគរយ ជាកត្តា ធ្វើឲ្យមន្រ្ដីដែលពាក់ព័ន្ធទាំងនោះកំពុងតែសប្បាយ​រីករាយនឹងភាពមានបាន ប្រៀបបីដូចជាធ្វើនំអត់ម្សៅដូច្នោះ។

យោងតាមការឲ្យដឹងពីមន្រ្ដីម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ឲ្យដឹងថា នេះជាទម្លាប់ចាស់បានកប់យ៉ាងជ្រៅជុំវិញ ការប្រព្រឹត្តអំពើពុករលួយ ចេញពីមន្រ្ដីគយ ដែល បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកទំនិញ ពីប្រទេសថៃចូលមកក្នុងទីរួមខេត្តសៀមរាប​ គឺតម្រូវឲ្យបង់ពន្ធតែពាក់កណ្ដាល ចំណែកពាក់កណ្ដាលទៀតគឺបង់ជូន ហ៊ោ ប៉ៅ​ សមត្ថកិច្ច និង គយ​ ដែលនៅតាមដង់ផ្លូវ ជាហូរហែ ចាប់ពីដើមទីរហូតមកដល់ទីរួមខេត្តសៀមរាបតែម្ដង។

អ្នកដឹកទំនិញពីប្រទេសម្នាក់ចូលតាមច្រកប៉ោយប៉ែត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបាន បង់ពន្ធតែពាក់កណ្ដាលទេ ចំណែកពាក់កណ្ដាលទៀត ខាងគយ ចល័ត តម្រូវឲ្យបង់តាមផ្លូវ មាន សមត្ថកិច្ច និង មន្រ្ដីគយ ដែលចុះតាម កន្លែង ដើម្បី ដោះស្រាយ​ សាហ៊ុយ ផ្សេងៗ ពីប៉ោយប៉ែត រហូតមកដល់ ខេត្ត​ មានកន្លែងងបង់លុយ ជាង ១០ កន្លែង។

លោក កែវ រិទ្ធី អនុប្រធាន សាខាគយ ខេត្តសៀមរាប ធ្លាប់បានប្រាប់ថា ករណីនេះ លោកមិនអាច ឆ្លើយបានទេ លុះត្រាចេញសេចក្ដីសម្រេច ចេញពី ក្រសួង​ ទើប លោក អាច ឆ្លើយតបបាន៕ ប៊ុន រិទ្ធី​


ចែករំលែក៖