ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនខ្វះការប្រុងប្រយ័ត្នក្រឡាប់​គោយន្តបណ្តាលឲ្យ​របួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ៖ កាលពីរសៀល​ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៨ គោយន្ត​មួយគ្រឿង​ដឹកទំនិញ​ចេញពី​ផ្សារ​ថៃ​ ចុះ​ពីលើ​ភ្នំ​ ក៏​ក្រឡាប់​បណ្តាលឲ្យ​របួស​ចំនួន៤នាក់។

គ្រោះថ្នាក់​ចរាចរណ៍បង្កដោយ​ខ្លួនឯង​នេះ​ បាន​កើតឡើង​នៅ​ស្ថិតនៅ​ចំណុច​ជំរាលភ្នំ​កែង​ ខ្ទម​អ្នកតា​ភូមិ​ជប់​គគីរ​ ឃុំ​អំពិល​ស្រុក​បន្ទាយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

ករណី​ខាងលើនេះ ​អ្នករងរបួស​ឈ្មោះ ធៀប ធិ​ន ភេទ​ប្រុស អាយុ៣២ ឆ្នាំ រស់នៅ​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ,ឈ្មោះ ធៀប ទ្រាត ភេទ​ប្រុស​អាយុ ៣៥ឆ្នាំ​ រស់នៅ​ភូមិ​ចុងកាល់ ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ, ឈ្មោះ រឹត ត្រេ​ត ភេទ​ស្រី អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ចុងកាល់​ ឃុំ​ចុងកាល់​ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​ឈ្មោះ ធិ​ន ស្រី​ហម ភេទ​ស្រី​អាយុ ២៤ឆ្នាំ រស់នៅ​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ (របួសធ្ងន់) ។

មូលហេតុ​តៃកុង​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន​ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​​ត្រូវបាន​រថយន្ត សង្គ្រោះ​របស់​ថៃ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​បាន​ក្រួ​ត​ខេត្ត​បុរី​រាំ៕ ប៉ែន នួន


ចែករំលែក៖