ប៉ោយប៉ែត៖ កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបិទទ្វារព្រំដែនអន្តរជាតិ កម្ពុជា ថៃ ដើម្បីចាប់ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូឌុបកាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើស្ពាន កម្ពុជា ថៃ ។
លោកជុំ សារ៉េត នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា ការបិទទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ នេះ គឺចាប់ម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូឌុប ដែលម្ចាស់ម៉ូតូទាំអស់នោះមិនបានអនុវត្តន៍ទៅតាមសេចក្ដីណែនាំរបស់សាលាក្រុង និងកម្លាំង ដែលឈរជើងនៅទីនោះ កុំឲ្យពួកគាត់ទាំងអស់ឡើងទៅចាប់ម៉ូយ ឬយកម៉ូតូកង់បីទៅស ណ្ដោងរទេះដឹកទំនិញ ដែលធ្វើឲ្យប៉ះពាល់មុខ មាត់ ជាតិ និងបង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ ។
ទាំងនេះហើយ ដែលធ្វើក្រុមឆ្លៀតឱកាសឆក់ ឬលូកហោប៉ៅភ្ញៀវ ព្រោះច្រកទ្វារអន្តរជាតិមានភ្ញៀវចម្រុះជាតិសាសន៍ ធ្វើដំណើរឆ្លងកាត់ ម្យ៉ាងក្រុមម៉ូតូឌុបទាំងនោះ មិនបានចាប់ម៉ូយនៅខាងកម្ពុជានោះទេ ចាប់ម៉ូយរហូតដល់ទឹកដីថៃ ខាងសមត្ថកិច្ចថៃ គាត់បានចាប់ទៅ ធ្វើឲ្យលំបាកដល់អាជ្ញាធរ និងសមត្ថកិច្ចដោះស្រាយ។
លោកញ្ជាក់ថា ម៉ូតូកង់បី និងម៉ូតូ ដែលលោកបានឃាត់នោះ មានចំនួនសរុប១១គ្រឿង ម៉ូតូរ៉ឺម៉កកង់បីចំនួន៣គ្រឿង និងម៉ូតូឌុប៧គ្រឿង ។ ក្រោយពីការចាប់ម៉ូតូទាំងនោះបញ្ជូនឲ្យអាជ្ញាធរ ក្រុងយកទៅអប់រំ ឬផាកពិន័យទៅតាមច្បាប់ជារឿងរបស់សាលាក្រុង ។ ច្រើនលើក ច្រើនសារមកហើយ ដែលសមត្ថកិច្ច និងអាជ្ញាធរណែនាំចំពោះបញ្ហានេះ ៕ វណ្ណា