ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំលោតចូលរណ្តៅដីកាយរកប្រពន្ធរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បែកថ្នាំលោតចូលរណ្តៅដីពីមួយទៅមួយដើម្បីកាយរកប្រពន្ធរបស់ខ្លួនដោយសម្លៀកបំពាក់ប្រឡាក់សុទ្ធតែភក់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយនៅខាងត្បូងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសខាងលើបានប្រាប់នគរបាលថា ខ្លួនឈ្មោះ ប៊ន វាសនា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្នុកទ្រូ ឃុំស្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើដើរមកដល់កន្លែងការដ្ឋានសំណង់ខាងលើ ហើយបានដើរចូលរណ្តៅដីដែលគេជីកដើម្បីចាក់បណ្តុះសរសរហើយបុរសនោះដើចូលក្នុងរណ្តៅនៅទៅនោះកាយពីមួយរណ្តៅទៅមួយរណ្តៅដោយខោអាវប្រឡាក់សុទ្ធតែដីឲ្យស្រម៉ក ក្រោយមកក៏មានប្រជាពលរដ្ឋផ្សេងទៀតរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ហើយបុរសនោះបានប្រាប់ថាខ្លួនកាយដើរកប្រពន្ធបុរសនោះបានបន្តថាខ្លួនបានតាមនាងរហូតហើយមកបាត់នៅកន្លែងហ្នឹង។

ដោយឃើញសភាពមិនសូវស្រួលនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី២ ក៏នាំខ្លួនបុរសនោះទៅកាន់ប៉ុស្តិ៍ហើយសួរនាំដោយរាងស្វាងបន្តិចហើយទើបបុរសនោះសារភាពប្រាប់ថា ខ្លួនមានទីលំនៅនៅភូមិស្នុកទ្រូ ឃុំស្នុកទ្រូស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំងហើយមូលហេតុដែលបណ្តាលឲ្យខ្លួនមកដល់ភ្នំពេញនេះគឺមកដើរលេងនិងច្រៀងខារ៉ាអូខេម្នាក់ឯងហើយបន្ទាប់មកក៏បានជក់គ្រឿងញៀនមួយថង់តូចតំលៃ៥ម៉ុនរៀលក៏បណ្តាលឲ្យក្លាយជាបែបនេះតែម្តង។

ក្រោយពីសាកសួរនគរបាលបានឃាត់ឲ្យបុរសខាងលើនៅប៉ុស្តិ៍សិនរង់ចាំទាក់ទងសាច់ញាតិឲ្យមកយកត្រឡប់ទៅវិញ ៕ អរុណរះ


ចែករំលែក៖