ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរោងសិប្បកម្មអតីតថៅកែឈើខូចខាតសម្ភារនិងទ្រព្យសម្បត្តិអស់មួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រោងសិប្បកម្មកែឆ្នៃឈើមួយកន្លែងរបស់អតីតថៅកែឈើដ៏ធំ ប្រចាំស្រុកភ្នំស្រួច ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិអស់នួយចំនួន ។ មូលហេតុនៃការឆេះនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ សមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន ។

ករណីអគ្គិភ័យនេះដែរ កើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកៅ្នំស្រួចខេត្តកំពង់ស្ពឺ ។ ម្ចាស់រោងសិប្បកម្មកែឆ្នៃឈើមានឈ្មោះ ទីវ ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏អាក្រក់នេះសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រង មិនបណ្តាលឲ្យឆេះរាលទីដល់ផ្ទះអ្នកជិតខាងបាន ។ ក្នុងនោះ ភ្លើងបានឆាបឆេះអស់ផ្ទះតៀមចំនួន២ខ្នង ធ្វើពីឈើប្រក់ក្បឿង (ឆេះទាំងស្រុង)ជាងនេះទៅទៀត ខូចខាតសម្ភារដែលនៅក្នុងផ្ទះ មានទ្វារ ដែលធ្វើពីឈើ ឆេះខូចខាតអស់មួយចំនួនធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុ ទើបដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ៕ សេនាស័ក្តិ


ចែករំលែក៖