ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជា​អធិប​តីដ៏​ខ្ពង់ខ្ពស់​នៅក្នុ​ងស​ន្និសីទ​ ចក្ខុ​វិស័យ​ប្រទេស​កម្ពុ​ជា ឆ្នាំ​២០១​៨ នៅព្រឹក​ថ្ងៃ ​ព្រហស្បតិ៍ ​១៤​រោច​ ខែ​ផល្គុន​ ឆ្នាំ​រកា ​នព្វ​ស័ក ​ព.ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី១៥​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវជំរុញដើរយ៉ាងណាឱ្យទាន់រលកនៃសម័យបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន៖ នាពេលបច្ចុប្បន្ន និងនាពេលខាងមុខនេះ ប្រទេសមួយចំនួនចាប់ផ្តើមប្រើមនុស្សយន្តជំនួសកម្លាំងពលកម្មមនុស្ស….តើអ្នកដែលធ្លាប់បំពេញការងារទាំងនោះទៅធ្វើអ្វីវិញ??? តើបញ្ហាសង្គមការងារទៅជាយ៉ាងណា???

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវបាញ់ឆ្ពោះទៅរកការវិនិយោគបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍឱ្យទាន់សម័យកាល។

សម្តេចតេជោ ហ៊ុន សែន៖ ឥលូវខុសពីមុនឆ្ងាយណាស់ ពីមុនពេលជួបគ្នាប្រជាពលរដ្ឋយើងតែងសួរសុខទុក្ខ និងនិយាយគ្នាលេង តែពេលនេះម្នាក់ៗឱនឈ្ងោកមុខចុះមើលតែទូរស័ព្ទ។ នៅតាមផ្ទះក៏ដូចគ្នាដែរ ប្តីទូរស័ព្ទ១ ប្រពន្ធទូរស័ព្ទ១ គឺឱនឈ្ងោកមុខមើលទូរស័ព្ទរៀងៗខ្លួន។

សុន្ទរកថាគន្លឹះរបស់សម្តេច​តេជោ ​ហ៊ុន​ សែន​ ក្នុងពិធីបើក​សន្និ​សីទ​ ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា​ ឆ្នាំ​២០១៨​ ក្រោម​ប្រធា​នប​ទ«វិ​ទ្យាសាស្រ្ត ​និង​បច្ចេក​វិទ្យា​ សម្រាប់​ឧស្សាហូប​នីយកម្មកំណើន​សេដ្ឋកិច្ច​ និងកា​រ​អភិវឌ្ឍប្រ​ទេសក​ម្ពុជា​» បានបញ្ចប់នៅវេលាម៉ោង៨ និង៥៥នាទី៕ សុខខេមរា


ចែករំលែក៖