ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងរបស់ក្រុមហ៊ុន«ជីបម៉ុង» គ្មានការប្រុងប្រយ័ត្នបត់មិនស៊ីញ៉ូ ជ្រុលទៅបុកម៉ូតូមួយគ្រឿទាំកំរោល បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រពភព័ត៌មានពីសមត្ថកិច្ចចរាចរមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រឡុុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន«ជីបម៉ុង» ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 5A-0745 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ល្បឿនយ៉ាងលឿន លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែបត់ស្ដាំមិនស៊ីញ៉ូ ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រឹម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1CJ-5559 ទាំងកំរោល បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូរបួសធ្ងន់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ស តារា