ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកបារាយណ៍​ឃាត់ខ្លួន​ជនដៃដល់វៃ​លោកបណ្ឌិត ស៊ុយ សារ៉េតបានម្នាក់នៅខេត្តកំពង់ធំ​

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក វរសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានបញ្ចាក់ថាដោយមាន ​កិច្ចសហការជាមួយស្នងការរាជធានី និងស្នងការខេត្តកំពង់ធំក្នុងនោះមានស្រុកសន្ទុកនិង ស្រុក រាយណ៍នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់មុខសញ្ញាប្រើហិង្សាវាយរត់យន្តនៅទីក្រុងភ្នំពេញ បាន១នាក់។

ជនសង្ស័យមាន ឈ្មោះអាន ផល្លី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ប្រពន្ធឈ្មោះ ជៀន វណ្ណា មានកូន២នាក់ ប្រុស១នាក់ និងស្រី១នាក់ មុខរបររត់ម៉ូតូកង់បី ដែលបានរត់គេចខ្លួនមកស្នាក់នៅផ្ទះបងក្នុងឃុំបឹងល្វា ស្រុកសន្ទុក កាលពីថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៨ ហើយត្រូវបាននគរបាល ស្រុកបារាយណ៍ និងស្រុកសន្ទុកសហការគ្នា ឃាត់ខ្លួនបាន នៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពេលមុខសញ្ញាជិះរត់យន្តម៉ាក់ស៊ាំយ៉ុងត្រឡប់ទៅភ្នំពេញវិញ។ ​

លោកវរសេនីយ៍ត្រី កែ កញ្ចនា អធិការរងស្រុកបារាយណ៍បានឲ្យដឹងថា ជនសង្ស័យ និងចាប់បញ្ចូលទៅក្រុងភ្នំពេញវិញ​នៅថ្ងៃនេះ ដើម្បី ចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖