ខេត្តព្រៃវែង ៖ យុវជនម្នាក់បានរងរបួសស្ទើរដាច់.ក នៅក្នុងរោងការមួយកន្លែងដោយសារក្មេងទំនើង១ក្រុមព្រួតគ្នាកាប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងថ្ងៃចូលរោង នៃពិធីមង្គលការ១កន្លែង ក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
នគរបាលស្រុក កំចាយមារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ជនរងគ្រោះរូបនេះត្រូវជនដៃដល់ ជាក្មេងស្ទាវកាប់ត្រូវ១កាំបិតចំ.កផ្នែកខាងក្រោយ រយះស្ទើរដាច់.ក ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងភ្លាមៗ នៅពេលមានទំនាស់គ្នាក្នុងរោងការកូនអ្នកភូមិ ។ ចំណែកក្រុមជនបង្កមួក្រុមនោះបានរត់គេចខ្លួនបាត់អស់។
ក្រោយពីកើតហេតុ សមត្ថកិច្ចទៅដល់ប្រមូលភស្តុតាងនិងស្រាវជ្រាវរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕ ប្រាថ្នា