ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចខេត្តកំពតបានអំពាវនាវឲ្យលោក ជាវ តាយ អភិបាលខេត្តនិងលោក ម៉ៅ ច័ន្ធមធុរិទ្ធ ស្នង ការនគរបាលខេត្តកំពត មេត្តាជួយបង្ក្រាបល្បែងស៊ីសងច្រើនប្រភេទនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្ទាន់ ផង ដើម្បីទប់ស្កាត់កុំឲ្យអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកតទៅទៀត។
ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនៅ ស្រុកកំពង់ត្រាច មានល្បែងខុសច្បាប់ជាច្រើនប្រភេទកំពុងដំណើរការយ៉ាងរលូន តែសមត្ថកិច្ចមិនអើពើបង្ក្រាបសោះ។
ទាក់ទងនឹងបញ្ហានេះពលរដ្ឋសង្ស័យថា អ្នកបើកល្បែងស៊ីសងមានខ្នងបង្អែករឹងមាំ ទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬមួយក៏ សមត្ថកិច្ចបានទទួលលាភសក្ការៈពីបនល្បែងទាំងនោះដែរ។
ប្រជាជាពលរដ្ឋនិយាយថា ហេតុអ្វីបាន ជាលោក សេង សុគន្ធចាត់ អធិការនគរ បាល ស្រុកកំពង់ត្រាច មិនចាត់វិធានការ បង្ក្រាប ហើយនាំគ្នាសម្ងំទទួលផលប្រយោជន៍ពីម្ចាស់បនល្បែងយ៉ាងស្ងប់ស្ងៀមបែបនេះ។
មានការរិះគន់ថា លោក សេង សុគន្ធ ចាត់ អធិការនគរបាលស្រុកកំពង់ត្រាច មានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយ ម្ចាស់បនល្បែងស៊ីសងនោះ ទើបមិនចាត់ វិធានការបង្ក្រាប បណ្ដោយឲ្យល្បែងស៊ី សងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុង មូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋនិយាយថា ហេតុអ្វីបានជា លោក សេង សុគន្ធចាត់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីឲ្យស្របទៅ តាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិ ភាពទាំង៩ចំណុច?
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវសូមឲ្យលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅស្រុកកំពង់ត្រាចនេះផង។
ជាមួយគ្នានេះ ក៏មានការអំពាវនាវឲ្យថ្នាក់ដឹកនាំនៅក្រសួងមហាផ្ទៃ និងនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ពិនិត្យមើលបញ្ហាខាងលើ នេះផង ព្រោះប្រភពខ្លះបានឲ្យដឹងថា អ្នក បើកល្បែងស៊ីសង មានខ្នងបង្អែករឹងមាំ ទើបសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប ហើយសម្ងំទទួលផល ប្រយោជន៍យ៉ាងសប្បាយចិត្តនោះ ៕ ហេង នរិន្ទ្រ