ព្រះសីហនុ៖ រថយន្តដឹកប្រេងក្រុមហ៊ុន សូគីម៉ិច បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងបួស កាលពីវេលាម៉ោង១១៖៤៥នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៤៦-១៤៧ ក្នុងភូមិគីរីវ័ន្ត ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង រថយន្តដឹកប្រេង ក្រុមហ៊ុន SOKIMEX ដឹកប្រេងចំណុះ32000L រថយន្តម៉ាក FREIGHTLINER ពាក់ស្លាកលេខ ភ្នំពេញ 3B-7443 ពោងក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A-1652 ក្រឡាប់ដោយខ្លួនឯង មានទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ។ ចំណែកអ្នកបើកបរឈ្មោះ ងិន ពាន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នករបួស ឫប៉ះពាល់ដល់សម្បត្តិសាធារណៈឡើយ ។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សិលា នៅការពារកនែ្លងកើតហេតុ និងជួយសម្រួសចរាចរណ៍មិនឲ្យមានការកកស្ទះឡើយ ។ ចំណែករថយន្តរង់ចាំរថយន្តមកស្ទួចយកទៅជួសជុសនៅក្រុមហ៊ុនខ្លួនឯង៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក