ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក៖ ពេលបានដេកនៅជាមួយអតីតប្រពន្ធហើយ ខលឌឺដងដាក់ខ្លួនទៀត

ចែករំលែក៖

ភ្នំពេញ៖ ឃាតកដៃឆៅដែលអារកសម្លាប់យុវជនម្នាក់កាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយរោងចក្រកាត់ដេរបឺរីភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យបានចាប់ខ្លួនបានហើយ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ជនដៃដល់ខាងលើឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ជាកូនថៅកែកាប់ជ្រូក បានលែងលះគ្នាជាមួយប្រពន្ធម្នាក់ឈ្មោះធារី អាយុជាង២០ឆ្នាំ ។ ចំណែកយុវជនរងគ្រោះឈ្មោះ អែម សុជាតិ ហៅវិត អាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។

ក្រោយពេលចាប់ខ្លួនឃាតកបានសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនខឹងជនរងគ្រោះយកអតីតប្រពន្ធរបស់ខ្លួន ។ មិនតែប៉ុណ្ណោះអ្នកទាំង២នាក់ជិតរៀបការជាមួយគ្នាថែមទៀតផង ហើយអ្វីដែលកាន់តែធ្វើឲ្យមានកំហឹងខ្លាំងថែមទៀតនោះ គឺនៅពេលបានដេកនៅជាមួយអតីតប្រពន្ធរបស់ខ្លួនហើយ ជនរងគ្រោះតែងតែខលឌឺដងដាក់ខ្លួនទៀត ។

ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុខ្លួនបានបបួលជនរងគ្រោះទៅដើរផឹកស៊ី និងចូលលេងក្លឹបបន្ទាប់មកបាននាំទៅកាន់កន្លែងកើតហេតុទៀត ។ លុះពេលទៅដល់ជនរងគ្រោះបានធ្វើជាជ្រុះកាំបិតកំញើញខ្លួនព្រមទាំងខលទៅជេរអតីតប្រពន្ធរបស់ខ្លួន និងប្រាប់ថា យកម៉ូតូខ្លួនថែមទៀតផង ។ ដោយសារតែខ្លាចជនរងគ្រោះសម្លាប់ខ្លួន ទើបខ្លួនរើសកាំបិតកាន់ហើយ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទភ្លេចខ្លួននោះ ទើបខ្លួនចាប់ឱបពីក្រោយរួចអារកសម្លាប់ចោលតែម្ដង ។

ក្រោយមកខ្លួនបានរត់គេចខ្លួននិយកាំបិតទៅបោះចោលក្នុងប្រឡាយទឹកស្អុយមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័នរួចបន្តគេចខ្លួនទៅផ្ទះរហូតដល់ពេលនគេបាលចាប់ខ្លួនបាន ។

ក្រោយពេលចាប់ខ្លួនសាកសួររួច នគរបាលបាននាំជនសង្ស័យទៅរកកាំបិតដែលបោះចោល ប៉ុន្តែរកមិនឃើញឡើយ ។ បន្ទាប់មកបាននាំជននោះទៅទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បសាកសួរបន្ត និងត្រៀមនាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖