ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តម្នាក់ឯង ត្រូវបានអ្នកភូមិប្រទះឃើញសង្ស័យប្រើថ្នាំងងុយដេកជ្រុល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២នឹង៤០ ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំការកៅស៊ូ ក្រុមហ៊ុនសុខហ្វីនក្នុងភូមិពូលូង ឃុំប៊ូស្រា ស្រុកពេជ្រាដា ។

លោក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថា ជនរងគ្រោះដេកស្លាប់នៅក្នុងរថយន្ត នោះ ឈ្មោះ ឃឿន សិលា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុនផ្នែកបច្ចេកទេសចម្ការកៅស៊ូ មានប្រពន្ធល្មោះ ងិន វាន់នី អាយុ៣៧ឆ្នាំ មានកូនចំនួន២នាក់ រស់នៅភូមិ ពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

លោកអធិការបន្តថា បុរសនោះដេកស្លាប់ក្នុងរថយន្ត
ម៉ាកកូរ៉ូឡាហើយស្ថិតក្នុងចម្ការកៅស៊ូហើយត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញរាយការណ៏ដល់សមត្ថកិច្ចដើម្បីពិនិត្យ ។

ប្រភពពីនាក់ភូមិបានឱ្យដឹងថា ខណៈពេលឃើញរថយន្តនោះក្រុមអ្នកភូមិបានព្យាយាមដាស់បុរសរងគ្រោះ ខាងលើជាច្រើនដង ប៉ុន្តែដាស់ស្រែកហៅមិនភ្ញាក់ទេ ហើយថែមទាំងជាប់សោរថយន្តមិនអាចបើកទ្វារបានទៀតផង ទើបក្រុមប្រជាពលរដ្ឋក៏សម្រេចចិត្តវាយកញ្ចក់ដើម្បីជួយសង្គ្រោះគាត់។

ប៉ុន្តែគាត់បានផុតដង្ហើមស្លាប់បាត់ទៅហើយ ក៏ប្តឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យ ។

សាច់ញាតិបុរសខាងលើបាននិយាយថា គាត់តែងមានបញ្ហាសុខភាពជាញឹកញាប់ដេកមិនលក់ហើយបានប្រើថ្នាំជំនួយដេកលក់ស្ទើរគ្រប់ពេលដើម្បីជួយឲ្យបានដេកលក់ ។

មុនពេលកើតហេតុគាត់មានអារម្មណ៏មិនល្អក៏បានទៅដេកក្នុងរថយន្តហើយក៏ជួបហេតុការណ៍នឹកស្មានមិនដល់នេះតែម្តង ។

តាមកម្លាំងជំនាញធ្វើកោសល្យវិច័យនគរបាលស្រុកពេជ្រាដា ដែលបានចូលរួមជាមួយគ្រូពេទ្យមណ្ឌលនិងពេទ្យរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុខ្យល់គរ ៕ ជីវន្ត


ចែករំលែក៖