ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួន បន្ទាប់ពី ទទួលបានពាក្យបណ្តឹងនារីរងគ្រោះម្នាក់ថា ជនសង្ស័បានយកគ្រាប់កាំភ្លើងទៅទុកមុខផ្ទះនាង ហើយគំរាមសម្លាប់ បើនាងហ៊ានស្រឡាញ់ប្រុសផ្សេង ដែលការឃាត់ខ្លួននេះធ្វើឡើកាលពីថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុច នៅភូមិសម្តចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាង ចន្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិព្រៃជប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ច.ច.ថ អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិសម្តចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នគរបាលដដែលបានបន្តរទៀតថា កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៦ មីនា ២០១៨ នៅចំណុចផ្ទះនារីរងគ្រោះស្ថិតនៅភូមិ ឃុំ ខាងលើ ជនសង្ស័យបានយកគ្រាប់កាំភ្លើងខ្លីលេខ 61-04 មួយគ្រាប់ដាក់ក្នុងប្រអប់បាយពណ៌ស រួចច្រកក្នុងថង់ប្លាស្ទីចទៅព្យួរនៅទ្វារផ្ទះជនរងគ្រោះ ហើយគំរាមថា «នឹងសម្លាប់ចោល»។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងនគរបាលបានចុះទៅចាប់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ភ្នំដា