ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេ លាយឡំដោយខ្យល់កន្រ្តាក់ បំផ្លាញផ្ទះ៥ខ្នងនៅស្រុកភ្នំព្រឹក និងគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង: បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្រ្តាក់ នារសៀលថ្ងៃចន្ទ ៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងនៅស្រុកភ្នំព្រឹក និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវដួលរលំទទួលរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ តែមិនបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា គ្រោះធម្មជាតិភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំដោយខ្យល់កន្រ្តាក់នេះគឺកើតមាននៅក្នុងស្រុកភ្នំព្រឹក មានផ្ទះចំនួន៣ខ្នងត្រូវខូចខាត ហើយផ្ទះចំនួន២ខ្នង ទៀត នៅស្រុកគាស់ក្រឡ ក៏ត្រូវបានខូចខាតផងដែរ។

មកដល់ពេលនេះអាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមខេត្តបាត់ដំបង បានត្រៀមរៀបចំយកអំណោយគ្រឿងសំណង់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិទាំង៥គ្រួសារ ដើម្បីជួយរំដោះទុក្ខលំបាកបានមួយគ្រា ៕ សហការី


ចែករំលែក៖