ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាc125មួយគ្រឿងត្រូវជនមិនស្គាល់មុខយកមកប្លុងចោលមុខហាងភោជនីយដ្ឋានអ៊ីសាន

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូហុងដាមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ ២០១៧
ត្រូវបានសន្តិសុខយាមនៅភោជនីយដ្ឋានអ៊ីសាន ប្រទះឃើញយកមកចតទុកប្លងចោលតាំងពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ អង្គារ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចផ្លូវទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មិនដឹងថា ម៉ូតូហុងដាមួយគ្រឿងម៉ាកសេ១២៥ សេរី ឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GO.7935 ជាស្លាកលេខ ដែលគេសង្ស័យថា ខុសប្រក្រតី ត្រូវបានសន្តិសុខយាមនៅភោជនីយដ្ឋានអ៊ីសាន ប្រទះឃើញយកមកចតទុកប្លងចោលតាំងពីម៉ោង២រំលងអធ្រាតត្រ រហូតមកដល់វេលាម៉ោង១០ព្រឹក ពុំឃើញមានម្ចាស់មកយក ទើបសន្តិសុខទៅប្រាប់ម្ចាស់ហាងខាងលើ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយដឹងឮថា ម៉ូតូខាងលើនេះ ពិតជាត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានយកមកប្លុងចោលមុខហាងរបស់គាត់ពិតប្រាកដមែន ក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះទៅដល់ចំណុចខាងលើ ហើយក៏បានយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីស្រាវជ្រាវរកម្ចាស់ និងឲ្យដឹងពីមូលហេតុពិតប្រាកដថា មូលហេតុអ្វីបានជាយកម៉ូតូខាងលើនេះ មកប្លុងចោលផងដែរ ៕ ស រស្មី

 

 


ចែករំលែក៖