ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង មិនដឹងមូលហេតុ សរុបខូចខាតទឹកប្រាក់ខ្ទង់១មុឺនដុល្លារ

ចែករំលែក៖

ខេត្តរនគិរី៖ ផ្ទះ២ខ្នង លក់ឥវ៉ាន់ចាប់ហ៊ួយត្រូវអគ្គិភ័យឆេះទាំងព្រឹកខ្ទេចគ្មានសល់ ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិហ្វាំង ឃុំប៉ុង់ ស្រុកវើនសៃ ខេត្តរតនគិរី ។

យោងតាមប្រភពបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនេះ អស់ពីរខ្នង ទទឹង១០ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជញ្ជាំងឈើ ប្រក់ដំបូលប្រូសុីម៉ង់ត៍ មិនដឹងមូលហេតុអ្វីទេ ដែលបណ្តាលឲ្យឆេះផ្ទះខាងលើនេះ ។

ម្ចស់ផ្ទះឈ្មោះ ព្រៀនា អាយុ៣៨ឆ្នាំ ជនជាតិឡាវ ប្រពន្ធឈ្មោះ កែវ ថង ជនជាតិឡាវ មានកូន៣នាក់ ស្រី២នាក់ ប្រុស១នាក់ ក្នុងបន្ទុក ។

គាត់ជាម្ចាស់ផ្ទះនោះបានប្រាប់ថា លោកកំពុងជូសជុលម៉ាសីុននៅក្នុងផ្ទះ ខណៈនោះស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីមុខផ្ទះយ៉ាងសន្ធោសន្ធៅ ឆេះចេញពីឥវ៉ាន់ចាប់ហ៊ួយរបស់គាត់នោះតែម្តង ពេលដែលប្រពន្ធ និងកូនរបស់គាត់កំពុងតែនៅដេកក្នុងផ្ទះនៅឡើយ ។

លោកបន្តថា ឥវ៉ាន់ចាប់ហ៊ួយ និងឥវ៉ាន់ផ្សេងៗជាច្រើនទៀត បូករួមនឹងផ្ទះសរុបប្រមាណជិត១ម៉ឺនដុល្លារ តែមិនបង្កឲ្យមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬរងរបួសនោះទេ ។

ខណៈនេះ ក្រុមគ្រួសារខាងលើ កំពុងជូបការលំបាកបញ្ហាជីវភាពរបស់ពួកគាត់ខ្លាំងណាស់ ដូចជាពាក្យចាស់ លោកពោលថា សុខចិត្តលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ មិនខុសទេ ៕ ជីវន្ត


ចែករំលែក៖