ភ្នំពេញ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវគេប្រទះឃើញអង្គុយស្លាប់លើកៅអីក្នុងបន្ទប់ផ្ទះជួលយីហោឌឹវ៉ល ជាន់ទី៣ ហើយមានឈាមហូរជាប់ខ្លួន ហើយត្រូវបានគេសង្ស័យជាករណីឃាតកម្ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។
ករណីជនបរទេសស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលានៅវេលាម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនាឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលយីហោឌឹវ៉ល ទីតាំងលេខ៣៥cE៤ ជាន់ផ្លូវ១៧៤, ភូមិ១៤, សង្កាត់ផស្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពឈ្មោះ ERIK ZOOROW ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិ អាល្លឺម៉ង់ មុខរបរ ទេសចរណ៍ កាន់Passort No C5HTNWWTG ស្នាក់នៅទីតាំងកើតហេតុខាងលើ ( មូលហេតុនៃការស្លាប់ មិនទាន់ដឹងនោះទេ)។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច័យរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ ដើម្បីស្រាវជ្រាវរកមូលហេតុនៃការស្លាប់នេះ ៕ ស តារា