ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ដឹកនាំក្រុមឯកទេសហាឡាល់ កម្ពុជា-ថៃ ចុះពិនិត្យ ណែនាំឲ្យម្ចាស់សហគ្រាសផលិតហាឡាល់កម្ពុជាស្របតាមស្ដង់ដារ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ និងជាអនុគណៈ កម្មការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា បានដឹកនាំក្រុមអ្នកឯកទេសហាឡាល់កម្ពុជា សហការជាមួយក្រុម ឯកទេស ហាឡាល់ គណៈ កម្មាធិការកណ្តាល ឥស្លាមថៃ (CICOT) ចុះត្រួតពិនិត្យនិង ណែនាំដល់ម្ចាស់សហគ្រាសផលិតហាឡាល់ ឲ្យ ស្របតាមស្ដង់ដារ និង វាយតំលៃលក្ខណៈ បច្ចេក ទេស ស្តង់ដារហាឡាល់កម្ពុជា ដល់ម្ចាស់សហគ្រាស លាង ឡេង ជាសហគ្រាស មួយចំណោម សិប្បកម្មទាំង៥៧ នៅភ្នំពេញ សរុបទូទាំងប្រទេស ១៤៧ សហគ្រាស ដែល បានផលិត ទឹកត្រី ទឹកសុីអុីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ស្របតាម ស្តង់ដារចំណីអាហារ HACCP & ISO ៩០០១- ២០១៥ តាំងពីឆ្នាំ ២០០០ មក ដែលសហគ្រាស មួយនេះ បានគោរព្ធតាមលក្ខខណ្ឌ័ ច្បាប់ហាឡាល់ ដោយបានដាក់ ពាក្យស្នើសុំវិញ្ញាបនប័ត្រស្តង់ដារ ដែល មានទីតាំងនៅសង្កាត់ជ្រោយចង្វារ រាជធានី ភ្នំពេញ។ ពិធីចុះពិនិត្យនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏ ៦កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី ២២ មីនា ឆ្នាំ ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ តើហាឡាល់ជាអ្វី ហាឡាល់ (حلال-Halal) ជាភាសាអារ៉ាប់ សំដៅទៅ លើវត្ថុ ឬ សេវាកម្មណាមួយ ដែលអនុញ្ញាតឲ្យប្រើប្រាស់ ឬ ឲ្យចូលរួម ដោយអាស្រ័យតាមច្បាប់ឥស្លាម។ ពាក្យនេះ ត្រូវបានប្រើជាទូទៅ ទាក់ទងទៅនឹងផលិតផលម្ហូបអាហារ ផលិតផលសាច់ គ្រឿង សម្អាង ផលិតផលថែរក្សាខ្លួន ឱសថ អាហារបំប៉ន គ្រឿងផ្សំម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។

លោក អូស្មាន ស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមលោកតំណាងឲ្យរាជរដ្ឋាភិបាល និងសហគមន៏ខ្មែរឥស្លាម លោកក៏សូមអំពាវនាវដល់ អ្នកឯកទេសហាឡាល់កម្ពុជា ដែល មានការចូលរួមពីស្ថាប័នចំរុះក្នុងនោះមានក្រសួងពាណិជ្ជកម្ម ក្រសួងធម្មការ និងសាសនា និង គណៈដឹកនាំជាន់ខ្ពស់នៃ សាសនាឥស្លាមកម្ពុជា ត្រូវបន្ដធ្វើការសហការណ៏ ជាមួយ បណ្ដាអ្នកជំនាញប្រទេសថៃ ម៉ាឡេស៊ី អារ៉ាប៊ីសា អូឌិត ជាដើម្បីឲ្យការងាររបស់យើងនេះ ទទួលបានជោគ ជ័យ និងរលូន ។ ការទាមទាររបស់សហគមន៏ខ្មែរឥស្លាម ឲ្យមានគុណភាព ហាឡាល់ គឺមានគោលបំណងតែមួយគត់ ការធានាជូននូវសុខ មាលភាព សុវត្ថិភាព ជូនបងប្អូនអតិថិជន ដែលបានទិញយកទៅប្រើប្រាស់ និងយកទៅពិសារ ប្រចាំថ្ងៃទទួលបាន នូវការទទួលខុសត្រូវខ្ពស់ពីរាជ រដ្ឋាភិ បាល។ នេះជាការ ឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់អតិថិជន លើគុណ ភាពអាហារ ដែលអនុឡោមតាមច្បាប់ ស្តង់ដារ ហាឡាល់ពិភពលោក ៕ សំរិត


ចែករំលែក៖