ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើក ទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៃក្រសួងមហាផ្ទៃ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរក្សាសន្តិភាពក្នុងប្រទេសកម្ពុជា។ កម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចការពារ និងថែរក្សាសន្តិភាពសម្រាប់ប្រទេជាតិដែលបានបង្កលក្ខណៈឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ គឺយើងបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់អំពើចោរកម្ម គ្រឿងញៀន និងទប់ស្កាត់ជនអន្តោប្រវេសខុសច្បាប់ ព្រមទាំងបញ្ហាអសកម្មមួយចំនួនទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ចំនុច ដល់ក្រសួងមហាផ្ទៃ ពង្រឹងការថែរក្សាការពារសន្តិសុខ និងសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងប្រទេស:-
១)ត្រូវខិតខំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានមុះមុត និងចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិ នាំមកនូវការអភិវឌ្ឍ។
២)ត្រូវខិតខំរួមគ្នាធានាដល់ការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុននេះ ប្រកប ដោយប្រជាធិបតេយ្យ សេរីត្រឹមត្រូវ យុត្តិធម៍ និងត្រូវយកចិត្តទុកដាក់លើការងារបោះឆ្នោតអោយបានហ្មត់ចត់ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើបន្តទៀត។
៣)ត្រូវបន្តលើកកម្ពស់សុវត្ថិភាពសារណៈ សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ និងរួមគ្នាសហកាជាមួយ ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម និងត្រូវអនុវត្តភូមិឃុំមានសុវត្ថិភាព។
៤)ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានខ្លាំងក្លា ដោយសហការជាមួយស្ថានប័នពាក់ពន្ធ័នានា និងប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
៥)ត្រូវចូលរួមផ្សព្វផ្សាយអនុវត្តច្បាប់ចរារណ៍ផ្លូវគោកឲ្យបានល្អប្រសើរទាំងការធ្វើដំណើរ និងការដឹកជញ្ជូនលើសទំងន់ និងចូលរួមទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗដូចជាអគ្គីភ័យជាដើម។
៦)ត្រូវរៀបចំនិងពន្លឿនការផ្ទេរមុខងារមន្រ្តីសាធារណៈឲ្យបានសមស្របតាមតួនាទី និងការទទួលខុសត្រូវ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព។
៧)ត្រូវខិតខំលើកម្ពស់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ដោយមិនមានការរើសអើង ដូចជាការធ្វើអត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ និងការងារផ្សេងៗដែលទាក់ទង់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយកបំពាក់គ្រឿង ឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អបំរើការងារនៅក្នុងក្រសួងមហាផ្ទៃចំនួន ៣៣ នាក់ និងបានថត រូបអនុស្សាវរីយ៍នៅក្នុងបរិយាកាសស្និទ្ឋស្នាលសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ