ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈ្មោះ ចែលី ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងរឹបអូសឈើបានជាច្រើនដុំ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបផ្ទះស្តុកឈើប្រណីតមួយកន្លែងនឹងរឹបអូសបានរថយន្តសាំយ៉ុងមួយគ្រឿង ជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ។

ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។

ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅឋាន បានរកឃើញឈើប្រភេទកកោះចំនួន១៨ដុំ និងឈើធ្នុងចំនួន៣០ដុំផងដែរ។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីការចុះរឹបអូសឈើ និងរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២s-៩៨៣១ មានម្ចាស់ឈ្មោះ ចែលី រស់នៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងជាឈ្មួញរកស៉ីដឹកឈើជាយូរឆ្នាំមកហើយ ប៉ុន្តែគាត់មិនបានប្រាប់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ទើបគេចុះបង្ក្រាបបែបនេះ។

សមត្ថកិច្ចបានបន្តថាឈើ និងរថយន្តត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ហើយចំនួនឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។

ចំណែកម្ចាស់ឈើត្រូវបានសមត្ថកិច្ចជំនាញបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ ៕ ជីវន្ត


ចែករំលែក៖