ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ ក្នុងបន្ទប់ហាត់ប្រាណជាន់ទី៨ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជុំនាញចុះមកពិនិត្យ ។

ករណីនេះបានភ្ញាក់ផ្អើលឡើង ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង០០នាទីព្រឹក នៅក្នុងខុនដូរយីហោ មេហ្សុង រូប៊ី ជាន់ទី៨ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សត្ថកិច្ចប្រាប់ថា សពមានឈ្មោះ គួ ស៊ុងហៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិកូរ៉េ មកជួលបន្ទប់ស្នាក់នៅជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នា ក្នុងនោះមានស្រីម្នាក់ផងដែរ ក្នុងបន្ទប់លេខ៨០២ ជាន់ទី៨ ក្នុងខុនដូខាងលើ ហើយបានមកស្នាក់ទីនេះ អស់រយះពេលពីរខែមកហើយ ។

ប្រភពពីនារីម្នាក់ឈ្មោះ ឆាំ សម្ភស្ស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម និងជាអ្នកមើលការខុសត្រូវនៅទីនោះ បានឲ្យដឹងថា មុននិងមានការភ្ញាក់ផ្អើនោះ នាងបានឡើងមកជាន់ខាងលើ ដើម្បីឆែកបន្ទប់ភ្ញៀវ លុះទៅដល់បន្ទប់ហាត់ប្រាណ ស្រាប់តែប្រទះឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ មិនដឹងតាំពីពេលណានោះទេ ក្រោយមកនាងក៏បានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនត្យ ។

ក្រោយពីសមត្ថកិច្ចជុំនាញផ្នែកកោសល្យវិច័យពិនិត្យលើសាកសពរួចបានសន្និដ្ឋានថា សពពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា


ចែករំលែក៖