ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រីត បុកក្បាលស្ពានអាកាស៥មករា រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីម្ចាស់រថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលស្ពានអាកាស៥មករាពេញទំហឹង ផ្ទប់ជាប់នឹងបង្កាន់ដៃស្ពានទៅលែងរួច តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ៨កើត​ ខែចក្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៥មករាខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-7093 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹង ផ្ទប់ជាប់និងខ្ទេចផ្នែកខាងមុខខាងស្តាំនិងផ្ទុះពោងបណ្តាលឲ្យខូតខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តបង្កមិនមានរងរបួសនោះទេបានចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តបង្កនៅនៅនឹងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ស តារា


ចែករំលែក៖