ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋមួយគ្រួសារមានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ខណៈជីករណ្តៅសម្រាប់បុកគ្រឹះសាងសង់លំនៅដ្ឋាន បានប្រទះឃើញ ក្បាលគ្រាប់ មិនទាន់ផ្ទុះ១៣គ្រាប់បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋប្រទះឃើញនោះធុន១២០មីល្លីម៉ែត្រ និង១០៥ មីល្លីម៉ែត្រដែលសល់ពីសម័យសង្គ្រាម ហើយក្រោយប្រទះឃើញបានរាយការណ៍ទៅអង្គភាពជំនាញ តាមរយៈនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្អេរ ។
កម្លាំជំនាញបានបន្តរាវរកក្នុងដីភូមិនេះអស់រយះពេល0២ថ្ងៃបន្ថែមទៀត រកឃើញក្បាលគ្រាប់មិនទាន់១២០មីល្លីម៉ែត្រ និង១០៥មីល្លីម៉ែត្រ 0៨គ្រាប់ ប្រភេទគ្រាប់ភ្លើងបាញ់ឲ្យភ្លឺសរុប១៣ គ្រាប់ និង រំសេវ0៥គីឡូក្រាម។
នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងជំនាការិយាល័យ អាវុធជាតិផ្ទុះខេត្ត សហការជាមួយស៊ីម៉ាក់ ចុះទៅយកគ្រាប់ ដែលប្រជាពលរដ្ឋ បានប្រទះឃើញនៅចេញនិងបាន ប្រគល់ជូនអង្គភាព ស៊ីម៉ាក់ ដើម្បីគ្រប់គ្រងបន្ត ៕ ចន្ថា