ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត  ឃាត់ខ្លួនក្រុមក្មេងទំនើង២៦នាក់យកអប់រំ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖  ក្រុមក្មេងទំនើងចំនួន ២៦ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការការឃាត់ខ្លួន កាលពីវេលាម៉ោង១ , ០០ នាទីយប់ឈានចូលថ្ងៃទី24 ខែមីនា ឆ្នាំ២០១៨  នៅចំណុចកាស៉ីណូផ្កាយ5ឋិតក្នុភូមិក្បាលស្ពាន1 សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រុមក្មេងទំនើង ដែលកម្លាំងរបស់លោក ឃាត់ខ្លួននោះពួកគេបានប្រមូលផ្តុំគ្នា មានចំនួន បួនក្រុម ប្រដាប់ដោយមានដំបងដែកទីប និង ដាវសាំម៉ូរ៉ៃ ជាប់ដៃ មួយចំនួន ដាច់
ដោយឡែកពីគ្នា ក្នុងគោលបំណងប្រុងធ្វើសកម្មភាព វាយកាប់ចាក់គ្នា ដែលជាបញ្ហាធ្វើឲ្យមាន ភាពអនាធិបតេយ្យ ដល់សង្គមផងដែរ ! ក៏
ត្រូវបានកម្លាំងល្បាត របស់លោកប្រទះឃើញមានសកម្មភាពមិនប្រក្តី ក៌ធ្វើការឃាត់ខ្លួនយកមកអប់រំណែនាំតែម្តងទៅ ។

លោកមេបញ្ជាការក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ក្រុមក្មេងទំនើងចំនួន២៦នាក់ដែលកម្លាំងរបស់លោកឃាត់ខ្លួនយកមកសួនាំនៅទីបញ្ជាការក្រុងរួចហើយ ! បានធ្វើការអប់រំណែនាំ ហៅ ជាងមកឲ្យកាត់សក់ឲ្យខ្លី គ្រប់ៗ គ្នា រួចហៅអាណាព្យាបាល មកធ្វើកិច្ចសន្យា ធានាយកពួកគេទៅវិញផងដែរ ៕ វណ្ណា

 


ចែករំលែក៖