ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនបុរសម្នាក់ពាក់ព័ន្ធជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ រសៀលថ្ងៃសៅរ៍​ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងត្រង់ ដើម្បី ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួន លេខ០៤ ត.ព្រ ចេញដោយលោកចៅក្រម លី ម៉េង ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រឿត សុភាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ អូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមមន្ត្រីជំនាញអធិការនគរាលស្រុកសាលាក្រៅបានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយសារជនសង្ស័យជួញដូរសារធាតុញៀនខុសនិងច្បាប់ ។

បច្ចុប្បន្នជននេះត្រូវបានបញ្ជូន៌ទៅឲ្យជំនាញអនុវត្តន៍ទៅតាមដីកា របស់ចៅក្រមក្នុងករណីខាងលើ រួចក៏បញ្ជូនជនសង្ស័យទៅ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បន្ទាប់មកក៏បញ្ជូនបន្តទៅសាលាដំបូងខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖