ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតដែលរំលោភសេពសន្ថវៈរត់គេចខ្លួនពីរថ្ងៃ សមត្ថកិច្ចស្រុកអន្លង់វែងឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ទណ្ឌិតម្នាក់ឈ្មោះ ប្រាក់ អៀន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិអូជញ្ជៀនឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ដែលបានរត់គេចខ្លួន បាត់រយះពេលពីរថ្ងៃ នៅគ្រាដែលទណ្ឌិតរូបនេះ ត្រូវបានមន្រ្ដីអាគារអនុរក្ស បញ្ជូនមកដេកសម្រាកព្រាបាលជុំងឺនៅមន្ទីពេទ្យបង្អែកខេត្ត កាលពីថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨
រហូតថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនៃកម្លាំងអធិការដ្ឋាន នគបាលស្រុកអន្លង់វែង បានកំណត់មុខសញ្ញាឃាត់ខ្លួនជនត្រូវចោទ និងត្រូវ បញ្ជូន យកទៅផ្តន្ទាទោសសាជាថ្មី វិញហើយ នៅថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ទណ្ឌិតដែលបាន ធ្វើការរត់គេចខ្លួន និងត្រូវ សមត្ថកិច្ចចាប់បានវិញនេះ បានជាប់ពាក់ពន្ធ័ទៅនិងករណីរំលោភសេពសន្ថវៈបានសម្រច ទៅលើអនិជន អាយុ១៣ឆ្នាំ ម្នាក់ ។

ទណ្ឌិតរូបនេះ ទើបតែជាប់ឃុំឃាំងនៅពន្ធនាគារខេត្តឧត្តរមានជ័យបានរយះពេលតែពីរខែតែប៉ុណ្ណោះ ដែលប្រព័ន្ធតុលាការនៅមិនទាន់បានសម្រេចសាលក្រមផ្តន្ទាទោសនៅឡើយ ៕ ប៉ែន នួន


ចែករំលែក៖