ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយាន់ដាយបើកបុកគូទរថយន្តហាយប្រីដរងការខូចខាតស្ទុះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយាន់ដាយសណ្តោងកន្ទុយមួយគ្រឿងបើកលឿន មិនប្រយ័ត្នជ្រុលបុលរថយន្តហាយប្រីដពីក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការកកស្ទុះចរាចរណ៍ផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយប្រីដ ពណ៌តទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A 5829 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយាន់ដាយ ប្រភេទរថយន្តសណ្តោងរឺម៉ក ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C 3711 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលបុកគូទរថយន្តហាយប្រីដ បពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានវាស់វែងយករថយន្តទាំង២គ្រឿងមកខាង និងសម្រួលចរាចរណ៍ បន្ទាប់មកអ្នកដំណាងខាងរថយន្តបង្កចេញមុខមកដោះស្រាយដោយចេញថ្លៃជួសជុលទៅរថយន្តរង់គ្រោះដើម្បីចញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖