ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជួនជនសង្ស័យ៥នាក់ទៅតុលាការក្នុងសំរឿង២ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការក្នុងសំណុំរឿង២ផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធី កាលពីថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

សមត្ថកិច្ចប្រាប់ថា ការបញ្ជួនជនសង្ស័យទាំង៥នាក់ទៅកាន់តុលាការនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋាននាពេលកន្លងមក ហើយបានបញ្ចប់នីតិវិធីសួរនាំរួចរាល់។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៥នាក់នេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួន ខណៈកម្លាំងកំពុងចេញល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើស និងសន្តិសុខជូនពលរដ្ឋ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះ មាន២ករណីផ្សេងគ្នា ទី១ករណីរប្រើប្រាស់សារធាតុញៀន និងទី២ពាក់ព័ន្ធអំពើលួច។

ជាមួយគ្នានោះ អធិការនគរបាលខណ្ឌសែនសុខក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ និងអំពើអសន្តិសុខផ្សេងៗទៀត ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា


ចែករំលែក៖