ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះគ្រប់ទីកន្លែង

ចែករំលែក៖

នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដល់ក្មួយៗដែលមានផ្ទៃពោះចំនួន ៤២៥នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ៕


ចែករំលែក៖