ខេត្តប៉ៃលិន៖ បុរសម្នាក់បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ខណៈដែលគេដឹងថា រូបគាត់មានជំងឺប្រចាំកាយព្យាបាលមិនជាសះស្បើយ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យនគរវត្តដឹងថា ជនរងគ្រោះ ឈ្មោះលឹម សេង ភេទប្រុស អាយុ៧១ឆ្នាំ មានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួនរយះពេល១០ឆ្នាំមកហើយ ។ ការដែលជនរងគ្រោះធ្វើអត្តឃាតនេះដោយសារមូលហេតុមានវិបត្តិផ្លូវចិត្ត ព្រោះតែជំងឺរ៉ាំរ៉ៃ ។
សមត្ថកិច្ចនគរបាលជំនាញក្រុងប៉ៃលិនបន្តថា បុរសរូបនេះ ពិតជាចងកធ្វើអត្តឃាតប្រាកដមែន ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស សារ៉េត