ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់នឹង៣នាក់ទៀតរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងម៉ូតូនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ៦

បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿង ទើបមកពីទិញបាយឆា បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ មានឈ្មោះ សុក ជំនោរ អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅក្រុមហ៊ុន គូប៊ូតា ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅភូមិធ្នកវៀន ឃុំធ្នកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះរបួសធ្ងន់និងស្រាល ពុំស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់និងស្រាល៣នាក់ខាងលើ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ប៉ៃលិន 1A-5279 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង (បើកបញ្ច្រាស់ទិសដៅចរាចរ) ខណ:មកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវ តែពេលឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-3402 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅបញ្ច្រាសគ្នាបានមកបុកពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូ០១៥ ដួលអូសជិត១០ម៉ែត្រ និងបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកភាគីខាងម៉ូតូ០១០វិញ បានរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយបានមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ រីឯ២នាក់ទៀតដែលរបួសស្រាល បានគេចខ្លួនពីកន្លែងកើតហេតុបាត់ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ឲ្យមកយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ សព យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖