ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ៤ដងមិនអី ញ៉ាមរំលោភម្តងទៀតគុក

ចែករំលែក៖

ខេត្តរតនគិរី: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ:លើក្មេងស្រីអាយុ៨ឆ្នាំម្នាក់បាន៤ដងមិនអី លុះរំលោភលើកទី៥ ទើបបែកការណ៍ ។

ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃ ពុធ ១២ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

នគរបាលព្រហ្មទណ្ឌស្រុកកូនមុំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ។ រីឯជនរងគ្រោះជាក្មេងស្រីអនិតិជន ដែលមានអាយុទើបតែ៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ជាមួយជនសង្ស័យ ។

តាមការបំភ្លឺក្មេងរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ សំ សុភី បានរំលោភសេពសន្ថវៈលើរាងកាយនាង បានចំនួន៤ដងក្នុងរយៈពេល៣ខែមកហើយ ដោយពេលរំលោភម្តងៗ បុរសនេះគំរាមកំហែងមិនឲ្យប្រាប់អ្នកណាដឹងឲ្យសោះ បើពុំនោះទេគេនឹងសម្លាប់នាងចោល ដូច្នេះហើយទើបនាង មិនហ៊ានប្រាប់ម្តាយ។លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បុរសនេះប៉ុនប៉ងចាប់នាងរំលោភម្តងទៀត នាងទ្រាំលែងបានក៏ប្រាប់រឿងពិតដល់ម្តាយ ហើយម្តាយក៏ប្តឹងនគរបាល ឲ្យឃាត់ខ្លួននៅវេលាម៉ោង៣រសៀលតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបាននគរបាលស្រុកកូនមុំកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត រតនគិរី វិនិច្ឆ័យទោសតាមច្បាប់ ៕ ប្រាថ្នា

 


ចែករំលែក៖