ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមេគង្គចំនួន៥រូបឈ្នះជ័យលាភីនិពន្ធរឿង ខ្លីរបស់គណៈកម្មការទន្លេមេគង្គ

ចែករំលែក៖

ទីក្រុងវៀងចន្ទន៍៖ ថ្ងៃនេះពលរដ្ឋមេគង្គ ចំនួន៥រូបត្រូវបានប្រកាសថាជាជ័យលាភីនៃកម្មវិធីប្រកួតនិពន្ធរឿងខ្លីរបស់គណៈ កម្មការទន្លេមេគង្គ (MRC) ក្រោមប្រធាន បទ៖ តើទន្លេមេគង្គមានអត្ថន័យយ៉ាងដូចម្ដេចចំពោះអ្នក?ជ័យលាភីទាំង៥រូប ត្រូវបានជ្រើសរើសចេញពីបេក្ខជនជាស្មេរ ដែលពោរពេញដោយក្តីសង្ឃឹម និងពូកែ និទានរឿង ចំនួន ៣៣៣ នាក់ ដែលបាន ចូលរួមក្នុងការប្រកួតប្រជែងនេះ។ ពលរដ្ឋមកពីប្រទេសកម្ពុជាជាប់ជ័យលាភីលេខ ១ និងលេខ ៤ ដែលជ័យលាភីជាប់លេខ ១ ទទួលបានរង្វាន់ជាសាច់ប្រាក់ ៣០០ ដុល្លារ ហើយជ័យលាភីជាប់លេខ ៤ ទទួលបានប្រាក់ ៥០ ដុល្លារ។ ពលរដ្ឋមក ពីប្រទេសថៃជាប់លេខ ២ ពីប្រទេសវៀត ណាមជាប់លេខ ៣ និងពីប្រទេសឡាវជាប់ លេខ ៥ ដោយពួកគេម្នាក់ទទួលបានរង្វាន់ជាប្រាក់ ៥០ ដុល្លារម្នាក់ ។

ជយលាភីទាំងអស់ចាត់ទុកទន្លេមេគង្គថាជាប្រភពពិសេសដែលផ្តល់កំណើត ដល់ជីវិត សេចក្ដីស្រឡាញ់ ភាពសម្បូររុង រឿង កិច្ចសហប្រតិបត្តិការ និងសន្ដិភាព ។

អុឹង អ៊ុយលីម និស្សិតវិទ្យាស្ថានភាសា​បរទេសដែលជាប់ជយលាភីលេខ១បាន​សរសេរថា “ទន្លេមេគង្គជាទឹកអម្រិតប្រោ​ស​ ព្រហ្មជីវិត។ ទន្លេមេគង្គប្រៀបបាននឹងទឹកដែលផ្តល់សំណើមដល់ជីវិតទាំងលើគោកនិងក្នុងទឹកទាំងអាងទឹកខាងលើ និងខាងក្រោមប្រៀបបាននឹងទេវតាដែលសន្យា ប្រទានភ្លៀងប្រៀបបាននឹងជីដែលស្រោចស្រពច្រាំងទន្លេដោយជីវជាតិប្រៀបបាននឹងផ្ទះដែលផ្តល់ជម្រកដល់រុក្ខជាតិនិងសត្វ ទឹកសាបជាច្រើនប្រភេទព្រមទាំងប្រៀបបាននឹងភោជនីយដ្ឋានប៊ូហ្វេអាហារទឹកសាបដែលចិញ្ចឹមជីវិតរាប់លាននាក់ទៀតផង” ។

ជយលាភីជាប់ចំណាត់ថ្នាក់លេខ ២ មកពីប្រទេសថៃ ឈ្មោះ Avitar Ava Worasit បានសរសេរថា “ទន្លេមេគង្គ គឺជាទន្លេ នៃជីវិត សេចក្ដីស្រឡាញ់ និងភាពសម្បូររុង រឿង ។ ឪពុកម្ដាយរបស់ខ្ញុំធ្លាប់និទានរឿងដែលនៅបន្ដដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំ អំពីបុព្វការីរបស់ខ្ញុំដែលបាក់ចិត្តស្រឡាញ់គ្នា ដោយសារទន្លេដ៏អស្ចារ្យនេះ។ ជារៀង រាល់ថ្ងៃខ្ញុំតែងមើលឃើញពីបែបផែនដែលទន្លេដ៏ពោរពេញដោយដីល្បាប់និងដ៏ស្រស់ ស្អាតមួយនេះ ផ្តល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេដ៏សែនធំនេះ ។ ទន្លេ នេះហូរយ៉ាងស្ងប់ស្ងៀមឆ្លងកាត់តាមបេះ ដូង និងព្រលឹងរបស់យើង ហើយយើងហៅ វាថាជាផ្ទះរបស់យើង” ។

ជយលាភីជាប់ចំណាត់ថ្នាក់លេខ ៣ មកពីប្រទេសវៀតណាម ឈ្មោះ Bui Ngoc Han បានសរសេរថា “មិនខុសពីប្រជាជន វៀតណាមដទៃទៀតទេ ខ្ញុំស្រឡាញ់ទន្លេមេគង្គយ៉ាងខ្លាំង។ យើងអាចចាត់ទុកទន្លេ នេះថា ជាម្តាយដ៏គួរឲ្យស្រលាញ់ម្នាក់ ដែល ចិញ្ចឹមកូនចំនួន ៦ នាក់ ហើយដែលបានបីបាច់ឆ្លងកាត់អស់ជាច្រើនជំនាន់មកហើយ ។ ដោយរស់នៅខាងចុងនៃទន្លេ យើងចាត់ទុកខ្លួនឯងថាជាកូនពៅដែល រក្សានូវក្តីសង្ឃឹមនិងសុបិនរបស់អ្នកម្តាយ ដើម្បីឆ្ពោះទៅរកភាពសម្បូររុងរឿងនិង សន្តិភាព” ។

Souliphone Dalavong ដែលជាប់ជយ លាភីលេខ ៥ មកពីប្រទេសឡាវ បាន សរសេរថា “ទន្លេមេគង្គមានតម្លៃខ្លាំង ចំពោះខ្ញុំក៏ដូចជាចំពោះប្រជាជនទាំង ឡាយក្នុងតំបន់។ ទន្លេនេះផ្តល់ឲ្យយើងនូវ ទឹកសាប និងអាហារ ព្រមទាំងភាពរីក ចម្រើននៃសេដ្ឋកិច្ចរបស់តំបន់ ។ ប្រសិនបើ ប្រទេសតាមដងទន្លេ មេគង្គជាសរីរៈនៅ ក្នុងខ្លួនវិញ នោះទន្លេនេះនឹងជាសរសៃ ឈាម ដែលតភ្ជាប់គ្នា និងចិញ្ចឹមសរីរៈទាំង នេះ ។ មានន័យថា យើងមិនអាចរស់បានបើគ្មានសរីរៈនេះឡើយ “ ។

នៅក្នុងពេលប្រកាសឈ្មោះជយលាភីនៅលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ ក្នុងទីក្រុងវៀងចន្ទន៍នាយកប្រតិបត្តិ របស់គណៈកម្មការទន្លេមេគង្គ លោក Pham Tuan Phan បានមានប្រសាសន៍ថា គាត់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្លៃដែលបេក្ខជនចូលរួមក្នុងការប្រកួតប្រជែងផ្តល់ដល់ទន្លេនេះនិងទំនាក់ទំនងដ៏ជិតស្និទ្ធដែលពួកគេមានជាមួយនឹងទន្លេ៖ “ចេញពីសំណេររាប់រយអត្ថបទដែលបានដាក់ចូលរួមក្នុងការប្រកួត ប្រជែងនេះ ខ្ញុំបានមើលឃើញពីតម្លៃដែលត្រូវបានផ្តល់ដល់ទន្លេមេគង្គ និង ចំណង ទំនាក់ទំនងដ៏ជិតស្និទ្ធដែលប្រជាពលរដ្ឋមានជាមួយនឹងទន្លេនេះ។ នេះសបញ្ជាក់យ៉ាងច្បាស់ពីហេតុផលដែលយើងចាំបាច់ត្រូវខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាបន្ថែមទៀតដើម្បីការពារទន្លេនេះ និងអភិវឌ្ឍន៍វាប្រកដោយការទទួលខុសត្រូវ និងហេតុ ផលដែលនាំឱ្យគណៈកម្មការទន្លេមេគង្គ បំពេញតួនាទីរឹតតែសំខាន់ក្នុងតំបន់នេះ។”

ការប្រកួតនិពន្ធរឿងខ្លីដែលដំណើរការចាប់ពីថ្ងៃទី ១៥ ខែ កុម្ភៈ ដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨ ត្រូវបានបើកទូលាយ ចំពោះប្រជាពលរដ្ឋ និងអ្នកដែលមាន និវេសនដ្ឋានក្នុងប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ដោយមិនប្រកាន់អាយុ ឡើយ។ ការប្រកួតនេះ ត្រូវបានរៀបចំ ឡើងដើម្បីអបអរសាទរទិវាមេគង្គ ដែលជាថ្ងៃដែលប្រទេសទាំងបួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេគង្គកាលពីឆ្នាំ ១៩៩៥ និងកិច្ចប្រជុំកំពូលរបស់គណៈ កម្មការទន្លេមេគង្គលើកទី៣ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី៤-៥ ខែមេសា ឆ្នាំ ២០១៨ ឯខេត្តសៀមរាប ប្រទេសកម្ពុជា។ បេក្ខជនដែលចូលរួមប្រកួតប្រជែងនេះ ត្រូវសរសេរអត្ថបទមិនឱ្យលើសពី ៦០ ពាក្យជាភាសាអង់គ្លេស ឬជាភាសាជាតិ របស់ខ្លួន ។

ចៅក្រមមួយក្រុមដែលសុទ្ធតែជាអ្នក មកពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានជ្រើសរើសអត្ថបទជាប់ជយ លាភីដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យ មួយចំនួន ដូចជា ភាពពាក់ព័ន្ធទៅនឹង សំណួរដែលសួរ និងការងាររបស់គណៈ កម្មការទន្លេមេគង្គ ភាពទាក់ទាញនៃអត្ថ បទនិងថាតើអត្ថបទនេះខ្លីខ្លឹមនិង​ងាយ​ស្រួលអានដែរឬទេ ។ បន្ទាប់ពីចៅក្រម នីមួយៗបានធ្វើការជ្រើសរើសរៀងៗខ្លួន ​រួចគណៈចៅក្រមបានធ្វើការបោះឆ្នោត រួមគ្នាដើម្បីជ្រើសរើសជយលាភីចំនួន៥ នាក់ចុងក្រោយ ។ ដោយសារតែអត្ថបទ សំណេរដែលផ្ញើមកជាច្រើនមានលក្ខណៈល្អៗដូចគ្នា គណៈចៅក្រមក៏បានជ្រើស រើសជយលាភីបម្រុងចំនួន៧រូបផ្សេង​ ទៀត ។ បើទោះបីជាអ្នកទាំងនេះពុំបាន ទទួលរង្វាន់ជាប្រាក់យ៉ាងណាក៏ដោយ ជយ​លាភីបម្រុងទាំងនេះនឹងទទួលបាន​ប័ណ្ណ​សរសើរម្នាក់មួយ ។

សំណេររបស់ជ័យលាភីទាំង ១២ រូប នឹងត្រូវដាក់តាំងបង្ហាញក្នុងសន្និសីទអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គនិង ក្នុងទិវាទន្លេមេគង្គ ព្រមទាំងបង្ហាញជូនថ្នាក់ដឹកនាំនៃប្រទេសទន្លេមេគង្គក្នុងកិច្ចប្រជុំកំពូលលើកទី ៣ ក៏ដូចជាបញ្ចូលទៅក្នុងផលិតផលផ្សេងទៀតរបស់គណៈកម្មការទន្លេមេគង្គ ។

នេះគឺជាការប្រកួតនិពន្ធរឿងថ្នាក់តំបន់លើកទីមួយ ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ បន្ទាប់ពីការប្រកួតប្រជែង រូបថតលើកទី ១ របស់គណៈកម្មការនេះ ដែលត្រូវបានរៀបចំកាលពីចុងឆ្នាំមុន និង មានរូបថតប្រកួតចំនួន ១៦៥ សន្លឹក ពីអ្នក ថតរូបមិនមែនអាជីពចំនួន ៤២ នាក់ ។

សំណេរក្នុងទម្រង់អេឡិចត្រូនិករបស់ជយលាភីទាំង ១២ រូបនេះ នឹងត្រូវចុះ ផ្សាយក្នុងគេហទំព័របស់គណៈកម្មការ ទន្លេមេគង្គ និង ទំព័រ Facebookផ្លូវការ របស់គណៈកម្មការ ៕ ហេង សូរិយា


ចែករំលែក៖