ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRolls-Royce អភិវឌ្ឍរថយន្តកុម្ម៉ង់បែបBespoke

ចែករំលែក៖

ដើម្បីជាការបង្ហាញឲ្យឃើញពីភាពប្រណីតពិតៗរថយន្តRolls-Royce បញ្ចេញនូវសំណុំរថយន្តម៉ូដែលWraith Luminary Collection។ដោយគិតឃើញពីបុគ្គលជាអ្នកនាំផ្លូវឲ្យអ្នកដទៃដើរតាមរថយន្តWraith Luminary Collection នឹងជួយបំភ្លឺផ្លូវដល់អ្នកត្រួសត្រាយផ្លូវផ្នែកទំនិញប្រណីត។

ដើម្បីឆ្លើយតបចំពោះតម្រូវការជាហូរហែទូទាំងពិភពលោកសម្រាប់រថយន្តផលិតជាសំណុំរបស់Rolls-Royce ក្រុមហ៊ុនបានបង្កើតសំណុំរថយន្តWraith ដ៏ពិសេសនេះក្នុងចំនួនមានកំណត់ត្រឹមតែ55គ្រឿងប៉ុណ្ណោះ។រថយន្តទាំងនេះនឹងស្ថិតក្នុងចំណោមស្នាដៃឯកបែបBespoke ផ្ដាច់មុខដែលអាចក្លាយជាវត្ថុសម្រាប់ប្រមូលទុកបានដែលរថយន្តសំណុំទាំងអស់នេះត្រូវបាននឹកច្នៃដោយក្រុមការងាររចនាBespoke របស់Rolls-Royce ហើយត្រូវបានប្រមូលទុកដោយអ្នកស្រលាញ៉វត្ថុប្រណីតពិតៗទូទាំងពិភពលោក។

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តRolls-Royce លោកTorsten Müller-Ötvösបានថ្លែងថា៖“រថយន្តWraith Luminary គឺជាសំណុំរថយន្តដ៏ស្រស់ស្អាតអស្ចារ្យ។រថយន្តនេះតំណាងឲ្យម៉ាកយីហោRolls-Royce ពិតៗនាសម័យទំនើបដែលតែងតែវិវត្តទៅមុខត្រួសត្រាយផ្លូវហើយជាម៉ាកយីហោកំពូលសម្រាប់ទំនិញប្រណីតផលិតដោយដៃ។នេះជារថយន្តដែលសាទរដល់បុគ្គលមានចក្ខុវិស័យដែលមានភាពលេចធ្លោនៅក្នុងជំនាញរបស់ខ្លួន។ពិតណាស់សំណុំរថយន្តនេះគឺសម្រាប់បុគ្គលជាមគ្គុទេសក៍នៅក្នុងពិភពលោក”។

ស្រមោលចេញពីរស្មីព្រះអាទិត្យពេលថ្ងៃរះជាកត្តាបំផុសឲ្យបង្កើតមានទឹកថ្នាំផ្ទៃខាងក្រៅថ្មីសម្រាប់រថយន្តនេះដែលមានឈ្មោះថាប្រផេះភ្លឺ (Sunburst Grey)។ពណ៌ប្រផេះងងឹតត្រូវបានធ្វើឲ្យរស់រវើកឡើងដោយសារពណ៌ពន្លឺព្រះអាទិត្យព្រមជាមួយនឹងពណ៌លឿងទង់ដែងដែលហាក់បញ្ចេញនូវភាពកក់ក្ដៅ។ចំណុចទាក់ទាញត្រូវបានបង្កើតបន្ថែមទៀតដោយឆ្នូតភ្លីរូបព្រះអាទិត្យដែលគូសដោយដៃភ្លីនៅលើគំរបម៉ាស៊ីនWraith ដែលគូសដោយដៃនិងគំនូសដែលគូសនៅលើដុំកណ្ដាលនៃកង់រថយន្តដែលរូបនីមួយៗមានពណ៌ស្បែកដែលលំនាំតាមពណ៌ស្បែកផ្ទៃខាងក្នុងរថយន្ត។

កម្លាំងថាមពលហាក់កើតមាននៅក្នុងរថយន្តWraith នេះ។នៅពេលបើកទ្វារគេនឹងឃើញភាពទំនើបប្រណីតស្របពេលដែលពន្លឺជះពីខាងមុខទៅផ្នែកខាងក្រោយ។គ្រឿងបំពាក់ពិសេសសម្រាប់សំណុំរថយន្តនេះគឺឈឺTudor Oak (ដើមសែន) ដែលយកពីព្រៃនៅក្នុងប្រទេសឆេកហើយដែលត្រូវបានជ្រើសរើសដោយសារតែពណ៌ដិតនិងសាច់ឈើល្អហើយជាលើកដំបូងហើយដែលឈើនេះត្រូវបានប្រើដោយធ្វើឲ្យមានបញ្ចេញពន្លឺ។អំពូលLED ចំនួន176គ្រាប់បានជះចេញតាមរយៈការរចនាដោយចោះប្រហោងលើបន្ទះឈើTudor Oak នេះដែលធ្វើឲ្យនឹកភ្នកដល់ពន្លឺរបស់ទេពច្យុតហើយពន្លឺនេះជះចេញដោយគ្រាន់តែចុចប៊ូតុងតែបន្តិចប៉ុណ្ណោះ។បន្ទះឈើទាំងនោះក៏ប្រើប្រាស់សម្រាប់ការបញ្ជាលើដំបូលផ្កាយផងដែរហើយសរុបរួមបន្ទះឈើនោះព័ទ្ធជុំវិញខ្លួនរបស់អ្នកជិះដោយមានបញ្ចេញនូវពន្លឺបែបធម្មជាតិ។

បើនិយាយអំពីទេពច្យុតក្រុមការងារBespoke របស់Rolls-Royce ដែលប្រមូលផ្ដុំដោយក្រុមវិស្វករអ្នករចនាម៉ូតនិងសិប្បករបម្រើការងារនៅរោងចក្ររថយន្តRolls-Royce នៅទីក្រុងGoodwoodក្នុងតំបន់West Sussex បានច្នៃបន្ថែមធ្វើឲ្យផ្នែកខាងក្នុងរថយន្តប្រៀបបាននឹងរោងកុនដោយមានបំពាក់នូវផ្កាយទេពច្យុតដ៏ភ្លឺស្រស់ស្អាត។ដំបូលផ្កាយដ៏មានតម្លៃរបស់រថយន្តRolls-Royce នេះត្រូវបានដេប៉ាក់ដោយបំពាក់អំពូលកាបអុបទិកចំនួន1340អំពូលដែលដើរតួជាផ្ទៃមេឃដ៏ភ្លឺនាពេលរាត្រីហើយនេះជាការបំជំហានមួយទៀតខណៈពេលដែលដំបូលនេះមានបំពាក់នូវទេពច្យុតទៅក្នុងហ្វូងដារាដែលជាការលេងភ្លើងដើម្បីបង្កើតឲ្យមានភាពអស្ចារ្យនិងស្ញប់ស្ញែងសម្រាប់អ្នកជិះក្នុងរថយន្តនេះ។

ចាប់តាំងពីការចាប់កំណើតមកម៉ូដែលWraith បានទាក់ទាញបុគ្គលដែលមានចក្ខុវិស័យនានាដែលជាប់ចិត្តនឹងការផ្ដល់ជូនយ៉ាងពិសេសនូវកម្លាំងថាមពលរបស់រថយន្តដែលសឹងតែគ្មានដែនកំណត់និងការរចនាយ៉ាងពិសេសទាក់ភ្នែកដែលជារថយន្តល្អឥតខ្ចោះសម្រាប់សុភាពបុរសដែលពុំអាចប្រៀបផ្ទឹមបាន។ភាពជោគជ័យដ៏ធំធេងរបស់ម៉ូដែលWraith ក្នុងការទាក់ទាញនូវអ្នកបើកបរជំនាន់ថ្មីឲ្យជាប់ចិត្តនឹងម៉ូដែលនេះគឺត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈសំណុំរថយន្តដ៏ពិសេសប្លែកមួយនេះដែលមានបញ្ចូលនូវភាពប្រណីតថ្មីៗពិតៗប្រកបដោយទឹកដៃយ៉ាងអស្ចារ្យ៕ វឌ្ឍនា


ចែករំលែក៖