ព័ត៌មានទាន់ហេតុការណ៍៖

ទំនង​គេច​មិន​ផុត​ទេ​ ស្នងការ​រង​ជា​បង​ប្រុស​អតីត​អភិបាល​ខេត្ត​តាកែវ​ ករណី​អត្តឃាត​ដ៏​អាថ៌កំបាំង​របស់​ស្ត្រី​ម្នាក់​នៅ​ក្រុង​ដូនកែវ

ចែករំលែក៖

ភ្នំពេញ​​៖ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ត្រូវ​ជា​បង​ប្រុស​លោក​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ មន្ត្រី​នគរបាល​៧រូប​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​មីនា​ នេះ​ ជុំវិញ​អត្តឃាត​ដ៏​អាថ៌កំបាំង​របស់​ស្ត្រី​ស្រស់ស្អាត​ម្នាក់​នៅ​ក្រុង​ដូនកែវ​ ។ ទោះបី​យ៉ាងណា​ ការ​សម្រេច​បែបណា​នោះ​ មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ ។

លោក​ ឡាយ​ ណារិទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ និង​ មន្ត្រី​នគរបាល​៧រូប​ទៀត​ ត្រូវ​បាន​សាកសួរ​ជា​ច្រើន​ថ្ងៃ​ណាស់​មក​ហើយ​ តែ​ពុំ​ទាន់​ចេញ​លទ្ធផល​យ៉ាងណា​ទេ​ ។

ការ​សាកសួរ​ដ៏​សំខាន់​នេះ​ គឺ​ ពាក់ព័ន្ធ​នឹង​អត្តឃាត​ដ៏​អាថ៌កំបាំង​របស់​ស្ត្រី​ឈ្មោះ​ ចែវ សុវឌ្ឍនា មានកូន៣នាក់ ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាជា​វិបត្តិស្នេហា។

ប៉ុន្ដែ​មជ្ឈដ្ឋាន​ជា​ច្រើន​ សង្ស័យ​ថា​ ពុំ​មែន​ជា​ករណី​ធ្វើ​អត្តឃាត​ទេ​ អាច​ជា​ករណី​ឃាតកម្ម​ច្រើន​ជាង​ ៕ចេស្តា


ចែករំលែក៖