ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដេកស្លាប់សង្ស័យខ្យល់គ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩:១៥នាទី ថ្ងៃសៅរ៍ ១៥កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ម៉ា សាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិ​សាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជាបុរសពោះម៉ាយ រស់នៅជាមួយកូនស្រី២នាក់ កូនស្រីច្បង ឈ្មោះ សាន់ លីន អាយុ ១៥ឆ្នាំ កូនស្រីទី២ (សតិមិនគ្រប់) មុនពេលកើតហេតុឪពុកប្រាប់ថា ដូចជាមិនសូវស្រួលខ្លួនសោះ ហើយក៏ឡើងសម្រាកក្នុងអង្រឹងទៅ លុះព្រឹកឡើងថ្ងៃទី៣១ខែ មិនា ឆ្នាំ២០១៨ កូនស្រីច្បងគាត់បានទៅបេះស្វាយចន្ទី អោយប្អូនស្រីនៅចាំផ្ទះជាមួយឪពុក ដោយមិនបានដាស់ឪពុកពីអង្រឹងនោះទេ រហូតដល់ម៉ោងប្រហែល ៩:០០នាទី ឈ្មោះ អួន កេន ភេទស្រី អាយុ ៤៩ឆ្នាំត្រូវជាបងថ្លៃ នៅភូមិជាមួយ បានមក លេងហើយដាស់ជនរងគ្រោះ ពេលនោះមិនដឹងជាជនរងគ្រោះស្លាប់ពីពេល ណាមកទេឡើងរឹងទៅហើយ គាត់ក៏ស្រែកឲ្យអ្នកភូមិមកជួយមើល អាសាន់ វាស្លាប់បាត់ទៅហើយ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋសាគ្រាម បានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យធ្វើកុសលវិច្ច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ។រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖