ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នប្រទះឃើញសពបុរសវិកលចារឹកម្នាក់ដេកស្លាប់ហើមប៉ោងនៅក្នុងគុម្ពោធល្ពាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះស្លាប់ក្នុងសភាពហើម នៅក្នុងគម្ពោធល្ពាក់បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣១ នាទី សមត្ថកិច្ចទទួលព័ត៌មានពីប្រជាកាពារភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាន​​ប្រាប់​ថា មានក្មេង ៣​នា​ក់​ដើរដាក់អង្គប់កណ្តុរនៅតាមវាលស្រែខាងជើងវត្តព្រះក្រសាំងចំងាយប្រហែល៧០០ម៉ែត្រ ក៏បានប្រទះឃើញសាកសពមនុស្សមួយនាក់ នៅក្នុងព្រៃគុម្ពោធល្ពាក់ ក្នុងភូមិសាស្ត្រភូមិក្រសាំង ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយទទួលបានព័ត៌មានភ្លាមលោកអធិការស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងជំនាញ និង ប្រជាកាពារចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ដោយ សហការជាមួយការរិយាល័យជំនាញខេត្ត ដើម្បីពិនិត្យ ឃើញថា ពិតជាមានសាក សពមនុស្សដេកស្លាប់ពិត ប្រាកដមែន។ស្ថានភាពសាកសពគឺស្លាប់ជាច្រើនថ្ងៃមកហើយគឺមានក្លិនស្អុយ និងមានដង្កូវចោះ ស៊ីភ្នែកអស់ទាំងសងខាង​​(ពីហើមរហូតស្រុតទៅវិញ) ជាសពមនុស្សប្រុស ពិនិត្យក្បាល ដងខ្លួន និងអវៈយវៈគឺមិនមានស្លាកស្នាមអ្វីទេ ។ នៅជាប់នឹងខ្លួនសាកសពពិនិត្យឃើញមានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ឈ្មោះសែម រិន ចំនួន ១សន្លឹក និងបណ្ណ័សមាជិកបក្ស១សន្លឹក ឈ្មោះវ៉ាន់ ខុំ ភេទស្រី ឆ្នាំកំណើត ១៩៧១ ត្រូវជាប្រពន្ធរបស់សព ។

សពឈ្មោះ សែម រិន ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ តាមការបញ្ជាក់បំភ្លឺពីប៉ុស្តិ៍រដ្ឋបាលឃុំចំណាលើ ស្រុកស្ទោង បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ(ជាសាកសព)ឈ្មោះ សែម រិន នេះ បានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ ម៉ោង៣ទៀបភ្លឺមកម្លេះ ។ ហើយប្រពន្ធនិងកូនប្រឹងដើររកដែរ តែរកមិនឃើញ យោងតាមការបំភ្លឺរបស់ប្រពន្ធសព ឈ្មោះ វ៉ាន់ ខុំ បានឱយដឹងថា៖ ប្តីខ្លួនគឺមានជំងឺសសៃប្រសាទប្រមាណជា ៣ឆ្នាំមកហើយ គឺផឹកស្រាស្រវឹងជាប្រចាំ(ស្រវឹងខួប) ហើយថ្មីៗកន្លងទៅនេះចេះតែផ្អើលៗ រត់ចេញពីផ្ទះ។

មូលហេតុ មានសតិមិនគ្រប់ដោយស្រវឹងស្រាជោកជាំ ។ ការសន្និដ្ឋានៈរបស់សមត្ថកិច្ច ស្លាប់ដោយហេវហត់ អត់ចំណីអាហារបណ្តាលឱយកើតជាខ្យល់គរ និងគាំងបេះដូងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។ សពត្រូវបានប្រគល់ជូនប្រពន្ធរបស់សពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖