ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនបរទេស មិនបានសម្រេច បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ភាមៗនោះជនសង្ស័យត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃនេះ ថ្ងៃ ចន្ទ ២ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៨ តាមបណ្ដោលផ្លូវសុធារស នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ នី តុលា ភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមសម្ដីពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានកំពុងឈរ ភ្លាមនោះក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1GW-4432 មកឆក់ទូរស័ព្ទដៃជនរងគ្រោះ ហើយម៉ូតូជនសង្ស័យបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យងើបរត់តែត្រូវប្រជាពលរដ្ឋនៅក្បែនោះ នាំគ្នាដេញចាប់ បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់ផងដែរ៕
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលទន្លេបាសាក់សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ស រស្មី