ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញអណ្តែតទឹកសមុទ្រក្នុងកំពង់ផែក្រុងព្រះសីហនុ

ចែករំលែក៖

ក្រុងព្រះសីហនុ៖ តាមរបាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា សាកសពបុរសម្នាក់ដែលគេឃើញអណ្តែតទឹកសមុទ្រក្នុងកំពង់ផែក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ក្រោយការពិនិត្យបង្ហាញថា សាកសពឈ្មោះហ៊ួរ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មុខរបរយោធា អង្គភាពតំបន់សឹករងខេត្ត ព្រះសីហនុ រស់នៅក្រុម១៣ ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវជាកូនប្រុសលោកវរសេនីយ៍ទោ ហ៊ួរ អុិត ភេទប្រុសអាយុ៥៦ឆ្នាំ ជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ការស្លាប់នេះដោយសារធ្លាក់ទឹកស្លាប់ខ្លួនឯង។

សាកសពត្រូវបាននគរបាលជំនាញផ្នែកកោសល្យវិច័យ ពិនិត្យរួច នឹងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖