ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយមើលពុំជាបុរសម្នាក់សម្រេចចិត្ដចង.កធ្វើអត្ដឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ព្រោះតែតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយមើលពុំជាសះស្បើយ បានសម្រេចចិត្ដចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនឯងទៅនឹងដើមស្វាយខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ដីចំការស្វាយរបស់ឈ្មោះ ញ៉ូង ហ៊ី ស្ថិតក្នុងភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីផ្នែកកោសល្យវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ (មានជំងឺប្រចាំកាយទឹកនោមផ្អែម) គ្មានប្រពន្ធកូន រស់នៅជាមួយក្មួយឈ្មោះ ស្រុយ គ្រុយ មានទីលំនៅភូមិពោធិរាម្មា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ស្រុយ គ្រុយ ត្រូវជាក្មួយជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពិន សុខ គឺជាមនុស្សមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម) ។ កន្លងមករួបគាត់ជាក្មួយបានយកចិត្តទុកដាក់ព្យាបាលជនរងគ្រោះដែរ តែព្យាបាលពុំជានោះទេ រហូតមានដំបៅ ធ្ងន់ធ្ងរទៀតផង ។ លុះមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ប្រមាណ១០ រូបគាត់ជាក្មួយរបស់ជនរងគ្រោះបានរៀបចំបាយឲ្យជនរងគ្រោះហូប រួចក៏ទៅរាវលៀសនៅឯមាត់ទន្លេបាសាក់់ រហូតដល់ម៉ោង១៥និង៣០ ថ្ងៃដដែល ទើបត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្ទះភ្លាមក៏ស្រាប់តែមានអ្នកជិតខាងប្រាប់ថា ឈ្មោះ ពិន សុខ ជាឪពុកមារបស់ខ្លួនបានធ្វើអត្តឃាតចង.ក នៅនឹងដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុកដើម្បីធ្វើការពិនិត្យ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនពិតប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖