ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍រេចង្កូត​បុក​បង្កាន់​ដៃ​ស្ពាន​បាក់​អស់​៥ចន្លោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨​ វេលាម៉ោង​ ១១និង១៤នាទី​ លើផ្លូវ​សម្ដេច​សង្ឃ​ទេពវង្ស​ ចន្លោះ​គីឡូម៉ែត្រ​ ៤-៥​ ស្ពាន​លេខ​៦​ស្ថិតក្នុង​ភូមិ​អូរត្រជាក់ចិត្ត​ ឃុំ​សំរ៉ុង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​១គ្រឿង​ម៉ាក​ HYUNDAI​ ​លេខ​ភ្នំពេញ​3B-6096 សណ្តោង​រ៉ឺម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍​ (អ្នកបើកបរ​ មិនស្គាល់អត្តសញ្ញាណ​) មានទិសដៅពី​ស្ទឹងហាវ​ ឆ្ពោះ​មក​ ស្រុក​ព្រៃនប់​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​រេចង្កូត​មក​ខាង​ឆ្វេងដៃ​បុកនឹង​បង្កាន់​ដៃ​ស្ពាន​បាក់​អស់​៥ចន្លោះ​ រួច​ហើយ​ក្រឡាប់​ធ្លាក់​ផ្លូវ​តែម្ដង​។

គ្រោះថ្នាក់​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ​ ចំណែកអ្នកបើករថយន្ត​ បានគេច​ខ្លួន​បាត់​៕ ឆ្លាម សមុទ្រ

 

 


ចែករំលែក៖