ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទសារព័ត៌មានស្តីពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់UEFA CHAMPIONS LEAGUE ឆ្នាំ ២០១៨ ជាមួយកីឡាបាល់ទាត់អន្តរជាតិRUUD VAN NISTELROOY

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ៣ ខែមេសា សន្និសីទសារព័ត៌មានមួយបានរៀបចំឡើងដើម្បីឧទ្ទេសនាមតារាបាល់ទាត់អន្តរជាតិលោកRuud van Nistelrooyអតីតៈខ្សែប្រយុទ្ធរបស់ក្រុមManchester United និងក្រុមReal Madrid ដែលកាន់តួនាទីជាទូតសុឆន្ទៈប្រចាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំ ២០១៨ដែលនាំជូនដោយស្រាបៀរ Heineken®។

លោកRoland Balaនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរHeinekenប្រចាំប្រទេសកម្ពុជាលោកម៉ៃតុលាអគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)ឯកឧត្តម ស៊ាន បូរ៉ាតរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាបានចូលរួមជាអធិបតីភាពនៃអង្គសន្និសីទសារព័ត៌មាននេះហើយបានស្វាគមន៍លោក Ruud van Nistelrooy មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមវ៉ាត់ចំរើន អនុអគ្គលេខាធិការនៃក្រសួងទេសចរណ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកក៏បានចូលរួមក្នុងពិធីស្វាគមន៍នេះផងដែរ។

ជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោក កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueឆ្នាំ២០១៨ដែលនាំជូនដោយស្រាបៀរ Heineken®ធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨។សម្រាប់រយៈពេលបីថ្ងៃក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយRuud van Nistelrooyនិងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោកRuud van Nistelrooyត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ប្រកួតសម្រាប់ក្រុមManchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិប និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌUEFA Champions League។លោកRuud van Nistelrooyមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌUEFA Champions Leagueនិងដើរតួយ៉ាងសំខាន់ជំនួសស្រាបៀរ Heineken®ក្នុងការបង្ហាញនូវមហិច្ឆិតានិងចំណាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធីប្រកួតនេះ។

តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រនិងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោកRuud van Nistelrooy ។

លោកRoland Balaនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរHeinekenប្រចាំប្រទេសកម្ពុជា បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ដោយមានប្រសាសន៍ថា៖ “ស្រាបៀរ Heineken®មានកិត្តិយសយ៉ាងក្រៃលែងក្នុងការនាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueមកកាន់ប្រទេសកម្ពុជា។នេះគឺជាបទពិសោធន៍វិសេសវិសាលមួយសម្រាប់អ្នកគាំទ្រកម្ពុជាចំពោះក្របខ័ណ្ឌUEFA Champions Leagueដើម្បីបានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ហើយនិងជួបផ្ទាល់ជាមួយRuud van Nistelrooy។គោលបំណងរបស់យើងគឺធ្វើឲ្យអ្នកគាំទ្រដែលមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌUEFA Champions League។យើងក៏ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។”

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅកម្ពុជា សូមចូលមើលគេហទំព័រ៖www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖