ភ្នំពេញ៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយក្រុមកាងារសាខាកាកបាទក្រហមកម្ពុជារាជធានី អនុសាខាកាកបាទក្រហមខណ្ឌ៧មករា ក្រុមការងារកាកបាទក្រហមផ្សារអូរឫស្សី និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាផ្សារអូរឫស្សី ចុះផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណស្តីពី វិជ្ជាសង្គ្រោះបឋម ប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ និងការពារជីវិតអ្នកពិសាគ្រឿងស្រវឹងកុំបើកបរ ជូនដល់អាជីវករ និងប្រជាពលរដ្ឋជាអតិថិជនផ្សារអូរឫស្សី បានជ្រាប និងដើម្បីចូលរួមអនុវត្តទាំងអស់គ្នា ៕ ស រស្មី