ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌដូនពេញ ប្រារព្ធពិធីសូត្រមន្តលើករាសីសុំសិរីសួស្ដី និងសូមពរជ័យ ទេវតាឆ្នាំថ្មី ឆ្នាំច

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះសាលាខណ្ឌដូនពេញ បានធ្វើពិធីនិមន្តព្រះសង្ឃសូត្រមន្តលើករាសីសុំសិរីសួស្ដី និងសូមពរជ័យ ទេវតាឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ គឺត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ ។

ក្នុងពិធីនេះដែរ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញនិងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំងលោក-លោកស្រី ក្នុងជួរគណៈអភិបាលរួមជាមួយមន្ត្រីរាជការក្រោមឱវាទសាលាខណ្ឌផងដែរ គឺក្នុងគោលបំណង ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន និងពរជ័យពីទេវតាឆ្នាំថ្មីព្រះនាម “មហោទរាទេវី” សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំពរជ័យដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងខណ្ឌដូនពេញទាំងមូល បានជួបតែសេចក្ដីសុខគ្រប់ប្រការ និងរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍន៍ឲ្យបានកាន់តែរីកចម្រើនថែមទៀត ក្រោមម្លប់នៃសុខសន្តិភាពបានយូរអង្វែងតរៀងទៅ ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌក៏បានជួបសំណេះសំណាលដើម្បីស្វែងយល់ នូវសុខទុក្ខ និងរបៀបរបបការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខណ្ឌនិង បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ក្នុងសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនដោយទទួលបានលទ្ធផលល្អប្រសើរនិងបានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងសាលាខណ្ឌ ត្រូវរួមសាមគ្គីគ្នា ដោយរួមគ្នាគិតរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីឲ្យអង្គភាពទទួលបានការរីកចម្រើននិងជំរុញល្បឿននៃការអភិវឌ្ឍន៍ខណ្ឌឲ្យមានភាពលូតលាស់ លើគ្រប់វិស័យ ទាំងការងារបម្រើសេវាសាធារណៈ ឈានដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត ៕ស តារា

 


ចែករំលែក៖