ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចយកម៉ូតូបានសម្រេចតែជាប់GPS ត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេចហើយតែរត់មិនរួច ត្រូវបានម្ចាស់ម៉ូតូរត់ទៅបណ្ដឹងសមត្ថកិច្ចខណ្ឌ៧មករាហើយក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗតែមង្ត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់កាលពីថ្ងៃ អង្គារ ១០ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចមុខផ្សារសុីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឃូ សុខផល អាយុ៦០ឆ្នាំ ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣៤Eo ផ្លូវលេខ១២៨ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ចំណែកជនសង្ស័យមានឈ្មោះ ប្រាក់ សម្បតិ្តវិចិត្រ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំផ្សារអូរឬស្សី។

ប្រភពពត័មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ជនសង្ស័យបានដើរចះុឡើងខណះមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកBeAT មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1GX.3465បានសម្រេចហើយ ខណៈម្ចាស់ចូលទៅក្នុងផ្សារសុីធីម៉ល ហើយត្រូវបានម្ចាស់ម៉ូតូរត់ទៅបណ្ដឹងសមត្ថកិច្ចខណ្ឌ៧មករាហើយក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗតែមង្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមក សាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វាលវង់ប្រគល់អោយទៅវិញផងដែរ ៕ ស រស្មី


ចែករំលែក៖