ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»នៅវិមានសន្តិភាព រាជធាីភ្នំពេញ ដែលពិធីនេះនឹងមានការចូលរួមពីបណ្តាសប្បុរសជន ជាតិ និងអន្តរជាតិ និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានក្តីរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃនេះ។ ការបង្កើតនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះគឺដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យក្នុងការស្វែករកថវិកាពីបណ្តាសប្បុរសជននានា មកការទ្រទ្រង់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ដែលកំពុងរង់ចាំការព្យាបាល ជារៀងរាល់ថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ដើម្បីជាការរួមចំណែក និងជាការចាប់ផ្តើមនៃការបង្កើត “មូលនិធិគន្ធបុប្ផាកម្ពុជា” នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមវិភាគទានក្នុងមូលនិធិនេះក្នុង១ឆ្នាំ៥ម៉ឺនដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះក៏នៅតែបន្តបរិច្ចាគថវិកាចំនួន១លានដុល្លារក្នុង១ឆ្នាំបន្តទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអរគុណ និងសោកស្តាយចំពោះ លោកសាស្ត្រាចារ្យ Beat Richner ដែលជាវីរបុរស និងជាស្ថាបនិកនៃមូលនិធិស្វ៊ីសជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមិនអាចមានវត្តមានក្នុងឱកាសជាប្រវត្តិសាស្ត្រនេះបាន ព្រោះឥឡូវនេះលោកបានសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៃប្រទេសស្វ៊ីស។ តែសម្តេចសូមសម្តែងនូវការកោតសរសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់លោក ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងហិរញ្ញវត្ថុក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយសម្តេចក៏បានសូមជូនពរឱ្យលោកសាស្ត្រាចារ្យ ឆាប់ជាសះស្បើយ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមថ្លែងអំណរគុណផងដែរចំពោះបុគ្គលិកពេទ្យទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជានាយកប្រតិបត្តិបច្ចុប្បន្ន ដែលបានសម្រេចតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកដល់មន្ទីរពេទ្យទទួលបានកេរ្តិ៍ឈ្មោះល្អនិងត្រូវបានគេស្គាល់ជាទូទៅសម្រាប់គុណភាពនៃសេវាសុខភាពរបស់ខ្លួន។ សម្តេចតេជោ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីសដែលតែងតែគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស និងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ទាំងក្នុងស្រុកនិងអន្តរជាតិចំពោះការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាកន្លងមកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុដែលសម្តេចគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានូវចំនុចសំខាន់ចំនួន០៣ ៖
១)ជាការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចំបងក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នកុមារដែលមានអាយុចាប់ពី ៩ ឆ្នាំចុះមាន ចំនួនប្រមាណ ២០% ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានរហូតដល់ជាង ៣០% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេគឺជាអនាគត ១០០% របស់ប្រទេសដោយពួកគេជាកម្លាំងពលកម្មបម្រើជាតិដ៏សំខាន់។
២)រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងទទួលស្គាល់នូវស្នាដៃ និងគុណភាព នៃសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យនេះសម្រាប់ម្តាយ ទារក និងកុមារ។ កម្ពុជាមានមោទនភាពណាស់ដែលមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាពមួយនេះដែលឆ្លើយតបបានយ៉ាងល្អប្រសើរ ទៅនឹងសេចក្ដីត្រូវការក្នុងការថែទាំ និងព្យាបាលសុខភាព មាតា ទារក និងកុមារ ។
៣)ទន្ទឹមនឹងការបង្កើតថិវកាជាបន្តបន្ទាប់ក្នុងពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរ ជូនដល់មន្ទីពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាពេលវេលាដ៏សមរម្យបំផុត ដែលយើងគួរគប្បីមាន “មូលនិធិគន្ធបុប្ផាកម្ពុជា” មួយផ្ទាល់របស់ខ្លួន។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជននៅក្នុងស្រុងរបស់យើង ក៏កាន់តែមានភាពរឹកមាំ ជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏តែងតែមានភាពរស់រវើក ក្នុងការជំរុញសកម្មភាពរបស់មន្ទីពេទ្យគន្ធបុប្ផាផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា សមាជិកមូលនិធិគន្ធាបុប្ផាកម្ពុជា ត្រូវបានចែកជា៣ប្រភេទ៖
១)សមាជិកស្ថាបនិក គឺជាសមាជិកដែលត្រូវចូលរួមវិភាគទាន ចាប់ពី ៨០,០០០,០០០ (ប៉ែតសិបលាន)រៀល ឬ ២០,០០០ ដុល្លារអាមេរិកឡើងទៅ។
២)សមាជិកកិត្តិយស គឺជាសមាជិកដែលត្រូវចូលរួមវិភាគទានចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល ឬ ៥,០០០(ប្រាំពាន់) ដុល្លារអាមេរិកឡើងទៅ។
៣)សមាជិកគាំទ្រ គឺជាសមាជិកដែលមានការចូលរួមថវិការចាប់ពី ៥,០០០(ប្រាំពាន់)រៀលក្នុងមួយខែ ឬ ៦០,០០០(ប្រាំមួយសែន)រៀលក្នុងមួយឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឈឹមថា តាមរយៈសកម្មភាពនេះនឹងមាន ការចូលរួមពីសប្បុរសជនជាច្រើនបន្ថែមទៀត ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជារបស់យើងដែលកំពុងត្រូវការជួយសង្គ្រោះជារៀងរាល់ថ្ងៃ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អ្នកឧកញ្ញា គិត ម៉េង ដែលបានបរិច្ចាគផ្ទៃដីចំនួន ១៣៧២ ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៨លានដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងមូលនិធិគន្ធបុផ្ផានេះ ដែលដីនេះបានជួលអស់រយ:ពេលជាង១៨ឆ្នាំ ហើយនៅពេលនេះគឺដីនេះបានក្លាយជាកម្មសិទ្ធស្របច្បាប់របស់មន្ទីពេទ្យគន្ធបុប្ផា ហើយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់។
មុននឹងបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសឈ្មោះសប្បុរសជនចំនួន៥២រូប ដែលបានចូលរួមឧបត្ថម្ភ ដល់មូលនិធិគន្ធបុផ្ផាកម្ពុជា ដែលក្លាយជាសមាជិកស្ថាបនិកនាពេលនេះផងដែរ។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានបានប្រកាសបើកឱ្យដំណើរការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះចាប់ពីពេលនេះតទៅ។
គិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ “មួលនិធិគន្ធបុប្ផាកម្ពុជា” នេះ គឺទទួលបានសមាជិកស្ថានិក មានចំនួន៥២ នាក់ ដែលមានទឹកប្រាក់ចំនួន ១លាន ២៩ម៊ឺនដុលា្លរអាមេរិក និង ៦៨០ លានរៀល រួមមាន៖
១. លោកឧកញ៉ា ខូវ សម្បត្តិ ទឹកប្រាក់: ១០០,០០០ ដុល្លារ
២. លោកឧកញ៉ា លាង ឃុន ទឹកប្រាក់: ១០០,០០០ ដុល្លារ
៣. លោកឧកញ៉ា ថៃ ជាហួត ទឹកប្រាក់: ១០0,០០០ ដុល្លារ
៤. លោក អ៊ិន ចាន់នី (ធនាគារអេស៊ីលីដា) ទឹកប្រាក់: ៤០០ លានរៀល
៥. លោកឧកញ៉ា លី ហួ ទឹកប្រាក់: ៥០,០០០ ដុល្លារ
៦. លោកឧកញ៉ា កុក អាន ទឹកប្រាក់: ៥០,០០០ ដុល្លារ
៧. លោកឧកញ៉ា លី យ៉ុងផាត់ ទឹកប្រាក់: ៥០,០០០ ដុល្លារ
៨. លោកឧកញ៉ា ស៊ន សុខណា ទឹកប្រាក់: ៣០,០០០ ដុល្លារ
៩. ឯកឧត្តម លូ គឹមឈន់ ទឹកប្រាក់: ១០០ លានរៀល
១០. ឯកឧត្តម រស់ វណ្ណា ទឹកប្រាក់: ១០០ លានរៀល
១១. ឯកឧត្តម ម៉ម ប៊ុនហេង ទឹកប្រាក់: ២០,០០០ ដុល្លារ
១២. ឯកឧត្តម ជា ចាន់តូ ទឹកប្រាក់: ២០,០០០ ដុល្លារ
១៣. ឯកឧត្តម វេង សាខុន ទឹកប្រាក់: ២០,០០០ ដុល្លារ
១៤. ឯកឧត្តម ស៊ុន ចាន់ថុល ទឹកប្រាក់: ២០,០០០ ដុល្លារ
១៥. លោក ឧកញ៉ា លី គួង ទឹកប្រាក់ ២០,០០០ ដុល្លារ
១៦. លោកឧកញ៉ា សុខ គង់ ទឹកប្រាក់ ២០,០០០ ដុល្លារ
១៧. ឯកឧត្តម វឌ្ឍនា អាស្វាហ៊ីម ទឹកប្រាក់ ២០,០០០ ដុល្លារ
១៨.ឯកឧត្តម ប៉ាន់ សូរសក្តិ ទឹកប្រាក់ ២០,០០០ ដុល្លារ
១៩. ឯកឧត្តម ឈុន អូន ទឹកប្រាក់ ២០,០០០ ដុល្លារ
២០. លោក ឡៅ ឈាវសេង ទឹកប្រាក់ ២០,០០០ ដុល្លារ
២១. លោកស្រី ឌុលលីយ៉ារ៉ាត់ ទឹកប្រាក់ ២០,០០០ ដុល្លារ
២២. ឯកឧត្តម អង្គ វង្សវឌ្ឍានា ទឹកប្រាក់ ២០,០០០ ដុល្លារ
២៣. លោកជំទាវ ភឿង សកុណា ទឹកប្រាក់ ២០,០០០ ដុល្លារ
២៤. ឯកឧត្តម ជូ យិនស៊ីម ទឹកប្រាក់ ២០,០០០ ដុល្លារ
២៥. ឯកឧត្តម ធា គ្រុយ ទឹកប្រាក់ ២០,០០០ ដុល្លារ
២៦. ឯកឧត្តម តែ គុយស៊ាង ទឹកប្រាក់ ២០,០០០ ដុល្លារ
២៧. ឯកឧត្តម ស៊ុយ សែម ទឹកប្រាក់ ២០,០០០ ដុល្លារ
២៨. ឯកឧត្តម វង សូត ទឹកប្រាក់ ២០,០០០ ដុល្លារ
២៩. ឯកឧត្តម ឃួង ស្រេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣០. ឯកឧត្តម គុណ ញឹម ទឹកប្រាក់ ២០,០០០ ដុល្លារ
៣១. លោក ហ៊ីវ គឹមហេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣២. លោកឧកញ៉ា លឹម ហេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៣. ឯកឧត្តម ថោង ខុន ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៤. ឧកញ៉ា ស៊ុយ សុផាន ទឹកប្រាក់ ៣០,០០០ ដុល្លារ
៣៥. លោកឧកញ៉ា ទី ពិសិដ្ឋ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៦. ឯកឧត្តម ជាវ តាយ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៧. ឧកញ៉ា លី ប៉ោយូ ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៨. ឯកឧត្តម អ៊ិត ប្រាំង ទឹកប្រាក់ ២០,០០០ ដុល្លារ
៣៩. ឧកញ៉ា គិត សែនសូរីយ៉ា ទឹកប្រាក់ ២០,០០០ ដុល្លារ
៤០. ឧកញ៉ា ផែ ហុកឈួន ទឹកប្រាក់ ២០,០០០ ដុល្លារ
៤១. ឧកញ៉ា ហ៊ុន ឡាក់ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤២. ឧកញ៉ា សុខ ឆេង ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៣. ឧកញ៉ា វិញ ហួរ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៤. ឧកញ៉ា ពុង ឃាវសែ ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៥. ឧកញ៉ា ហួត អៀងតុង ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៦. ឧកញ៉ា ម៉ុង ឬទ្ធី ទឹកប្រាក់ ៨០ លានរៀល
៤៧. ឧកញ៉ា ឡាយ ប៊ុនប៉ា ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៨. ឧកញ៉ា លឹម ប៉ាយជួន ផូល ទឹកប្រាក់ ២០,០០០ ដុល្លារ
៤៩. ឧកញ៉ា លឹម ជាលូន ទឹកប្រាក់ ២០,០០០ ដុល្លារ
៥០. ឧកញ៉ា នួន រិទ្ធី ទឹកប្រាក់ ២០,០០០ ដុល្លារ
៥១. ក្រុមហ៊ុន Dynamic Pharma ទឹកប្រាក់ ២០,០០០ ដុល្លារ
៥២. ឯកឧត្តម ហ៊ឺ បាវី ទឹកប្រាក់ ១០០ លានរៀល ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ