ខេត្តស្ទឹងត្រែង ៖ កុមារាអាយុ១១ឆ្នាំម្នាក់ បានបាត់ខ្លួុនតាំងពីវេលាពាក់កណ្តាល អធ្រាត្រ ថ្ងៃ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកអូរ ស្ថិតក្នុងភូមិស្រះឫស្សី សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
មន្ត្រីនគរបាលបានសន្និដ្ឋានថា ក្មេង ប្រុសត្រូវបានឃាតកចងបិទមុខដោយ កំណាត់ខ្មៅ ចងស្លាបសេក និងចងជើង រួចញាត់ចូលក្នុងថង់កំណាត់ រួចយកសព ទៅបោះចោលនៅក្នុងទឹកអូរធំ ដែលនៅ មិនឆ្ងាយប៉ុន្មានពីផ្ទះអ្នកស្រុក។
សមត្ថកិច្ចប្រាប់ថា អ្នកដើរបាញ់កង្កែប តាមដងអូរនេះបានប្រទះឃើញសពក្មេង ប្រុសរងគ្រោះអណ្ដែតទឹក រួចរាយការណ៍ ឲ្យនគរបាលដឹង កុំអីក៏មិនមាននរណា ម្នាក់បានរកឃើញក្មេងនេះដែរ។
ក្មេងប្រុសដែលស្លាប់នេះ មានឈ្មោះ សេង រដ្ឋា អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ ទី៥ នៅសាលាបឋមសិក្សាបាចុង សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ម្តាយកុមារាខាងលើបានរៀបរាប់ទាំង ទឹកភ្នែកថា នៅម៉ោងប្រហែលជា១០យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គាត់បាន សម្រាន្តក្នុងបន្ទប់ក្នុងផ្ទះ។ ចំណែកកូនវិញ គេងក្នុងផ្ទះតែគ្មានបន្ទប់ លុះភ្ញាក់ឡើងពី ដំណេកនៅពេលព្រឹកឡើង ស្រាប់តែបាត់ កូនមិនដឹងជាទៅណា។
បន្ទាប់មកគាត់ក៏បានរាយការណ៍ប្រាប់ មេភូមិឲ្យជួយផ្សព្វផ្សាយរកកូនរបស់គាត់ ប៉ុន្តែស្ងាត់ដំណឹងឈឹងរហូត លុះដល់ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ទើបមានគេ ប្រទះឃើញសពកូនអណ្តែតក្នុងទឹកអូរ ដោយឃាតកបានច្រកក្នុងការុង។
ករណីឃាតកម្មខាងលើ ត្រូវបានមន្ត្រី នគរបាលជំនាញសនិដ្ឋានជាបឋមថា ជា ករណីគំនុំនៅក្នុងគ្រួសារដោយសារឱពុក ម្តាយធ្លាប់មានជម្លោះជាមួយអ្នកដទៃ គឺ មិនមែនជាករណីវះយកក្រលៀន និងថ្លើម ប្រមាត់ដូចពាក្យចចាមអារ៉ាមតាម face book នោះទេ ព្រោះនៅលើដងខ្លួនពុំមាន ស្នាមវះនោះឡើយ៕ មាស សុផាត